ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ប្តី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យមកពីការ​​ប្រច័ណ្ឌ​ពេក ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ លុះ​ស្ត្រី​ជា​ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យមកពីការ​​ប្រច័ណ្ឌ​ពេក ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ លុះ​ស្ត្រី​ជា​ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩
ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ​ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា យោង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ សាន លា​ភា អាយុ​២៨​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ប៉ន ភារ​ម្យ អាយុ​៣៣​ឆ្នាំ តែងតែ​រករឿង​ឈ្លោះប្រកែក ជេរ​ប្រមាថ និង​វាយដំ​មក​លើ​រាង​កាយ​គាត់​ជា​ញឹកញាប់ ។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ជា​ប្តី​បាន​មក​ទទួល​គាត់​ចេញពី​កន្លែងធ្វើការ ហើយ​ក៏​បាន​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ រហូត​ជនសង្ស័យ​ជា​ប្តី​ឈាន​ដល់​ប្រើ​ហិង្សា ដោយ​បាន​ទះកំផ្លៀង និង​ វាយ​ចំ​ផ្ទៃ​មុខជា​ច្រើន​ដៃ ព្រមទាំង​​យក​បន្ទះ​ឈើ​វាយ​មក​លើ​គាត់​ជា​ច្រើន​ទៀត​ផង ដោយ​គាត់​ស៊ូទ្រាំ​លែង​បាន ទើប​មក​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ទៀត​ថា​​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្តី​យក​មក​ធ្វើការ​សាកសួរ​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ​ពេលសមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​ជា​ប្តី​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​មានការ​សង្ស័យ និង​ប្រច័ណ្ឌ​ប្រពន្ធ​ពេក ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ប្តី រួម​ជាមួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ