ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ប្រាប់ Barcelona ឱ្យ​លក់​កីឡាករ​២​រូប​ចោល

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ក្លិប Barcelona ឱ្យ​លក់​កីឡាករ​២​រូប​ចោល…

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ក្លិប Barcelona ឱ្យ​លក់​កីឡាករ​២​រូប​ចោល ក្រោយ​ពី​ខូចចិត្ត​ដោយសារ​ធ្លាក់​ចេញពី​ការ​ប្រកួត Champions League និង Copa del Rey ។

Messi បាន​ស្នើ​សុំ​ឱ្យ​ក្លិប​របស់​ខ្លួន​លក់​កីឡាករ Ivan Rakitic និង Philippe Coutinho ចោល​នៅ​រដូវ​កាល​នេះ ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​ៗ​មក​ក្លិប​សម្រាប់​រដូវ​កាល​ក្រោយ​។
Rakitic កំពុង​តែ​ត្រូវ​បាន Inter Milan និង Manchester United អ​ន្ទោ​ង​យក​ចេញ​ទៅ​ពី Barcelona ក្រោយ​ពី​មានការ​រិះគន់​ជា​ច្រើន​ពី​ការ​លេង​មិន​បាន​ល្អ ជា​ពិសេស​ការ​លេង​នៅ​ជើង​ទី​ពីរ​ជាមួយនឹង Liverpool ។ ម្យ៉ាងវិញទៀត​កីឡាករ​ក្រូ​អាត​រូប​នេះ​នឹង​មាន​ភាព​លំបាក​ពេល​ដែល​កីឡាករ De Jong ចូល​មក​លេង​នៅ​រដូវ​កាល​ក្រោយ ហើយ Barca ក៏​ត្រូវ​លក់​រូបគេ​ចេញ ដើម្បី​យក​លុយ​ទៅ​ទិញ​កីឡាករ​ដូច​ជា Griezmann និង De Ligt មក​លេង​ផង​ដែរ ។

ចំពោះ​កីឡាករ Philippe Coutinho មិន​ត្រូវ​បាន Messi គាំទ្រ​ទៀត​នោះ​ទេ ។ Messi ជាដំបូង​ឡើយ​បាន​ទាមទារ​ឱ្យ Barca ទិញ Coutinho មក​លេង​នៅ​ក្លិប​របស់​ខ្លួន តែ​ពេល​នេះ Messi មិន​អាច​ទ្រាំ​បាន​ទៀត​នោះ​ទេ ដោយសារ​តែ​គេ​លេង​មិន​បាន​ល្អ តាំងពី​ចូល​មក Barcelona ក្នុង​តម្លៃ ១៤២​លាន​ផោន កាលពី​ខែមករា ។ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ អាច​នឹង​ទៅ​លេង​នៅ PSG សម្រាប់​រដូវ​កាល​ក្រោយ​។

Barca អាច​បាន​លុយ​ជាង​១០០​លាន​ផោន ពី​ការ​លក់​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ចេញ ដែល​អាច​បង្គ្រប់​ប្រាក់​សម្រាប់​ទិញ​កីឡាករ​ល្អ​ៗ​ដទៃ​ទៀត​មក​លេង​នៅ​រដូវ​កាល​ក្រោយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ