ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក ព្រី​ន ត្រូវ​បាន​គេ​សួរ​ថា ទទួល​បាន​ប្រាក់ ១០ លាន​បាត សម្រាប់​ផ្សាយពាណិជ្ជកម្ម​ថ្មី​ឬ

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៩ ម៉ាក ព្រី​ន (Mark Prin) ជា​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​របស់​ថៃ បាន​ចូលរួម​ព្រឹត្តិការណ៍…

កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៩ ម៉ាក ព្រី​ន (Mark Prin) ជា​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​របស់​ថៃ បាន​ចូលរួម​ព្រឹត្តិការណ៍ «International Watch Band» ដោយ​លោក​ធ្វើ​ជា​អគ្គរដ្ឋទូត​តំណាង​ប្រ៊ែ​ន​ផលិតផល (Brand Ambassador) ថ្មី​ឱ្យ​នាឡិកា​ឆ្លាត​វៃ (Smartwatch) ម៉ាក CITIZEN​។ លោក​ត្រូវ​បាន​គេ​សួរ​ថា លោក​ទទួល​បាន​ប្រាក់​ចំនួន​១០​លាន​បាត (​ប្រមាណ​ជាង​៣​សែន​ដុល្លារ​) សម្រាប់​ធ្វើ​ជា Brand Ambassador នេះ​ឬ ?

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក ម៉ាក ព្រី​ន (​តួ​ប្រុស​នៃ​រឿង អ្នកតស៊ូ​មុខ​២ កំពុង​ចាក់​បញ្ចាំង​ក្នុង​ប៉ុស្តិ៍ PNN) បាន​សាកល្បង​ធ្វើ​ជា​ពី​ឡុ​ត ។ វា​ជា​បទ​ពិសោធ​ថ្មី​សម្រាប់​លោក ។ ពេល​ដែល​លោក​រៀន​បើក​វា វា​ពិតជា​ពិបាក ។ វា​ត្រូវការ​ពេល​ច្រើន​ថែម​ទៀត​សម្រាប់​លោក​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា លោក​ទទួល​បាន​ប្រាក់​១០​លាន​បាត លោក ម៉ាក បាន​បញ្ជាក់​ថា​៖ «​វា​មិនមែន​អ៊ីចឹង​ទេ ខ្ញុំ​ចង់​ហោះហើរ ។ ហេតុ​ដូចនេះ​ទើប​ខ្ញុំ​ធ្វើ​វា ។ តាម​ពិត​ទៅ ខ្ញុំ​មាន​គម្រោង​ថ្មី​ជា​ច្រើន​ជាមួយ​ពួក​គេ​។ សូម​រង់​តាមដាន​ទាំងអស់​គ្នា​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ