ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទែ​វ ណៈ​ថៈ​ផ​ន រាំ​បទ​ល្បី​របស់ Blackpink កក្រើក​ហាង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

ពេល​ថ្មី​ៗ​នេះ ទែ​វ ណៈ​ថៈ​ផ​ន បាន​ចូលរួម​កម្មវិធី​គម្រប់​ខួប​ពីរ​ឆ្នាំ​របស់​ហាង “nice to Meat u” ហើយ​នាង​បាន​បង្ហាញ​ការ​នូវ​សម្ដែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​របស់​នាង​ជាមួយនឹង​បទ​ល្បី​កូរ៉េ K-POP​។…

ពេល​ថ្មី​ៗ​នេះ ទែ​វ ណៈ​ថៈ​ផ​ន បាន​ចូលរួម​កម្មវិធី​គម្រប់​ខួប​ពីរ​ឆ្នាំ​របស់​ហាង “nice to Meat u” ហើយ​នាង​បាន​បង្ហាញ​ការ​នូវ​សម្ដែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​របស់​នាង​ជាមួយនឹង​បទ​ល្បី​កូរ៉េ K-POP​។

ជា​អ្នកគាំទ្រ​ម្នាក់​របស់​ក្រុម​តន្ត្រី​នារី​កូរ៉េ “Blackpink” ទែ​វ ណៈ​ថៈ​ផ​ន បាន​បង្ហាញ​ក្បាច់​រាំ​របស់​ខ្លួន​ជាមួយនឹង​បទ​របស់​ក្រុម Blackpink នេះ​ដូច​ជា​បទ “BOOMBAYAH” , “DDU-DU-DDU-DU” និង “Kill This Love”​។ ការ​សម្ដែង​របស់​នាង​ពិតជា​កក្រើក​អស្ចារ្យ និង​ធ្វើ​ឱ្យ​ទស្សនិកជន​រីករាយ​នឹង​ការ​សម្ដែង​របស់​នាង​ខ្លាំង​។ ហ្វ៊ែ​ន​ៗ​របស់ ទែ​វ ថៈណៈ​ផ​ន ក៏​បាន​ចូលរួម​គាំទ្រ​នាង​ជា​ច្រើន​ផង​ដែរ​ក្នុង​កម្មវិធី​នោះ​។

ពី​ការ​បង្ហាញ​ក្បាច់​រាំ​របស់​ទែ​វ មក គេ​ក៏​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​តារា​ថៃ​ល្បី​ៗ​ជា​ច្រើន​ទៀត​ផង​ដូច​ជា James Jirayu, Bella Ranee, Pope Thanawat, Gubgib Sumonthip, Jeab Lalana និង​តារា​ៗ​ជា​ច្រើន​ៗ​ទៀត​ផង​ដែរ​៕ កែសម្រួលដោយ ៖ សុឃាក់

https://youtu.be/RWFmPVst2Og

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ