ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ជិះ​សុទ្ធតែ​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​តម្លៃ​១៤​លាន​កន្លះ​មក​ហ្វឹកហាត់​នៅ​ប្រេ​ស៊ី​ល

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង​បាន​មក​ហ្វឹកហាត់​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​ម៉ូ​ដែល H-145 ដែល​មាន​តម្លៃ​ដល់​ទៅ​១៤​លាន​ដុល្លារ​កន្លះ ។ ឧទ្ធម្ភាគចក្រ​នោះ​មាន​ប្រវែង​១៣.៦៤​ម៉ែត្រ និង​កម្ពស់​៣.៩៥​ម៉ែត្រ ដែល​វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង​បាន​មក​ហ្វឹកហាត់​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​ម៉ូ​ដែល H-145 ដែល​មាន​តម្លៃ​ដល់​ទៅ​១៤​លាន​ដុល្លារ​កន្លះ ។

ឧទ្ធម្ភាគចក្រ​នោះ​មាន​ប្រវែង​១៣.៦៤​ម៉ែត្រ និង​កម្ពស់​៣.៩៥​ម៉ែត្រ ដែល​វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Mercedes-Benz ក្នុង​តម្លៃ​១៤​លាន​ដុល្លារ​កន្លះ ។ វា​មាន​ពណ៌​ខ្មៅ និង​មាន​សរសេរ​អក្សរ​ជា​ពណ៌​ស ថា PP- NJR ដែល​ជា​ឈ្មោះ​កាត់​របស់ Neymar Jr. ។ វា​មាន​ល្បឿន​ហោះ​លើ​អាកាស​២៤៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

Neymar ក៏​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយទៀត​ដែល​មាន​តម្លៃ​១៣​លាន​ដុល្លារ​កន្លះ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ។ ការ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​លើក​នេះ គឺ​ដើម្បី​មក​ត្រៀមខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ មុន​ពេល​ការ​ប្រកួត Copa America ឆ្នាំ​២០១៩ នៅ​ខែមិថុនា​ខាង​មុខ នៅ​ប្រេ​ស៊ី​ល​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ