បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ឡើង​លើដំបូល​ផ្ទះ​ពេទ្យធ្មេញ ផ្អើល​ជាង​៣​ម៉ោង (មានវីដេអូ​)


ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ​​បុរស​ម្នាក់​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​ពេទ្យធ្មេញមួយកន្លែង​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៩​។

ទោះបី​ជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បុរស​ម្នាក់​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកស្រុក​សង្ស័យ​ថា​បុរស​ខាងលើ​ជា​ជនបរទេស ព្រោះ​ពេល​អ្នកស្រុក​បក់ដៃ​ហៅ​ចុះ តែ​បុរស​ម្នាក់​នេះ​មិន​និយាយ​ស្តី បាន​ត្រឹមតែ​ធ្វើ​កាយវិការ​លើកដៃ​ជា​សញ្ញា​ថា​មាន​មនុស្ស​៣​នាក់​វាយ​ខ្លួន ហើយ​បុរស​ម្នាក់​នេះ​ក៏​បាន​លើកដៃ​សំពះ​តប ក្នុង​ន័យ​ថា​ខ្លួន​មិន​ចុះ​នោះ​ទេ​។

តាម​ប្រភព​ពី​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា គេ​ឃើញ​បុរស​ម្នាក់​នេះ​ឡើង​លើដំបូល​ផ្ទះ​ខាងលើ​តាំងពី​វេលា​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ រហូត​មក​ដល់​វេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ដដែល បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​ចុះ​ពីលើ​ដំបូល​មក​ឈរ និង​អង្គុយ​ត្រង់​ចំណុច​វេរ៉ង់ដា​ផ្នែក​ខាង​មុខ​ផ្ទះជាន់​ទី​៣​ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ