ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិត​ខ្វះ​កាយសម្បទា​​…តែ​ប្រាជ្ញា សមត្ថ​ភាព តស៊ូ ឆន្ទះ​ និងក្តីប្រាថ្នា​មិន​​ខ្វះឡើយ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់​សោភា នាង​បាន​បង្ហាញ​ពី​ក្ដី​ប្រាថ្ន​​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ទាន់​បាន​គិត​អំពី​មុខ​ជំនាញ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ នៅ​ពេល​ដែល​ខ្ញុំ​រៀនចប់​បាក់​ឌុ​ប ហើយ​បន្ត​រៀន​នៅ​មហាវិទ្យាល័យក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ។ ប៉ុន្តែ​ក្ដី​ប្រាថ្នា​របស់ខ្ញុំ​…​ដែល​ខ្ញុំ​កំពុង​ស្រ​ម៉ៃ​នៅ​ពេល​នេះ គឺ​ខ្ញុំ​ចង់​ក្លាយជា​តារាចម្រៀង​ម្នាក់…

​ខេត្តបាត់ដំបង ៖ ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់​សោភា នាង​បាន​បង្ហាញ​ពី​ក្ដី​ប្រាថ្ន​​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ទាន់​បាន​គិត​អំពី​មុខ​ជំនាញ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ នៅ​ពេល​ដែល​ខ្ញុំ​រៀនចប់​បាក់​ឌុ​ប ហើយ​បន្ត​រៀន​នៅ​មហាវិទ្យាល័យក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ ។ ប៉ុន្តែ​ក្ដី​ប្រាថ្នា​របស់ខ្ញុំ​…​ដែល​ខ្ញុំ​កំពុង​ស្រ​ម៉ៃ​នៅ​ពេល​នេះ គឺ​ខ្ញុំ​ចង់​ក្លាយជា​តារាចម្រៀង​ម្នាក់ ឬ​ធ្វើ​ជា​ពិធីករ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​វិទ្យុផ្សាយសំឡេង​ណាមួយ​» ។

នេះ​ជា​សម្រង់​សំដី​របស់​នាង ស៊ិ​ន ស្រី​ហង្ស (​នាង​ពិការ​) ដែល​បាន​ផ្ដល់​បទ​សម្ភាស​ន៍ផ្ទាល់ ​ជាមួយ​កោះ​សន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ឧសភា នៅ​ក្នុង​ថ្នាក់រៀន​របស់​នាង​ដែល​ស្ថិត​ក្នុង​«​វិទ្យាល័យ​សំឡូត​» នៅ​ស្រុក​សំឡូត ។

អភ័ព្វ​កាយសម្បទា​តែ​បញ្ញា​ឈ្លាសវៃ​រក​ប្រដូច​គ្មាន
ឆ្នាំ​នេះ ​កញ្ញា ស៊ិ​ន ស្រី​ហង្ស មាន​អាយុ​១៧​ឆ្នាំ​ហើយ តែ​អកុសល​នាង​ជា​ក្មេង​ស្រី​អភ័ព្វ​ដែល​មាន​ពិការ​ភាព​តាំងពី​កំណើត​(​ពិការ​ដៃជើង​) ។ ស្រី​ហង្ស ជា​កូនស្រី​ទី​២ រស់នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​មាន​ជីវភាព​មធ្យម​។ ម្ដាយ​របស់​នាង​ឈ្មោះ ឈឿ​ន ឈុ​ន​លី អាយុ​៤៥​ឆ្នាំ និង​ឪពុក​ឈ្មោះ ខឹ​ម ផល្លា អាយុ​៦២​ឆ្នាំ ជា​មន្ត្រី​ចូល​និវត្ត​ន៍ ​(​សព្វថ្ងៃ​មាន​ជំងឺ​) រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ហើយ​ឆ្នាំ​នេះ​ នាង​កំពុង​រៀន​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​សំឡូត ។

ពិតមែនតែ​នាង​ពិការ​ដៃជើង​អង្គុយតែ​នៅ​លើ​រទេះរុញ ទាំង​ពេល​នៅផ្ទះ​ ទាំង​ពេល​នៅ​សាលារៀន តែ​នាង​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​និង​លោក​គ្រួ​អ្នក​គ្រូ​ទ​ទូល​ស្គាល់​ថា «​ជា​សិស្ស​ល្អ និង​ជា​សិស្ស​រៀន​ដ៏​ពូកែ​ម្នាក់​នៅ​ក្នុង​វិទ្យាល័យ​ទៀត​ផង​» ។

ជួប​ជាមួយ​កោះសន្តិភាព​ កញ្ញា ស៊ិ​ន ស្រី​ហង្ស បាន​និយាយ​ថា ពិតមែនតែ​នាង​ពិការ តែ​នាង​សប្បាយ​ចិត្តនឹង​ការ​រៀនសូត្រ ។ នៅ​ពេល​សួរ​ថា តើ​នាង​អាច​កាន់​ប៊ិក​ សរសេរ​ដោយ​របៀប​ណា​ បើ​នាង​ពិការ​ដៃ​ទាំង​២​បែប​នេះ ? នាង​ងក់ក្បាល និង​ផ្ដល់​ចម្លើយ​យ៉ាង​រហ័ស​ថា «​ខ្ញុំ​អាច​សរសេរ​បាន​» ហើយ​នាង​បាន​ធ្វើ​សកម្មភាព​ឲ្យ​មើល​ទៀត​ផង ។

ជាមួយនឹង​កាយវិការ​ដ៏​គួរ​ឲ្យ​កោតសរសើរ​នេះ ស្រី​ហង្ស បាន​ប្រើ​ដៃ​ពិការ​ដ៏​ខ្លី​របស់​នាង​ផ្នែក​ខាងឆ្វេង​កៀរ​ប៊ិក​ មក​ផ្អិ​ប​ជាប់​និង​ចង្កា​រួច​ឱន​សរសេរ​បាន​យ៉ាង​ល្អ និង​យ៉ាង​ស្ទាត់ជំនាញ ។ នាង​បាន​ពោល​ថា «​ខ្ញុំ​សរ​សេរ​បែប​នេះ​មិន​បាន​លឿន​ទេ តែ​ខ្ញុំ​ព្យាយាម​សរសេរ​មិន​ឲ្យ​ខុស​ ឬ​លុប​ឡើយ ។ ក្រៅពី​សរសេរ​អក្សរ ខ្ញុំ​ក៏​អាច​ងូតទឹក​ខ្លួនឯង និង​ហូប​បាយ​ខ្លួនឯង​បាន​ដែរ​» ។

ស្ទើរ​ពេញ​មួយ​ថ្ងៃ​ៗ​ស៊ ិ​ន ស្រី​ហង្ស ត្រូវ​ចំណាយពេល​អង្គុយ​លើ​រទេះរុញ នៅ​ក្នុង​ថ្នាក់រៀន ។ នាង​មិនសូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ ក្រោយ​ចប់​ម៉ោង​រៀន​ពេល​ព្រឹក ព្រោះ​ភាគច្រើន​នាង​រៀន​២​ពេល​ក្នុង​មួយ​ថ្ងៃ ។ ម្យ៉ាង​ត្រូវ​រំខាន​ដល់​ម្ដាយ ឬ​មិត្តភក្ដិ​ដែល​ត្រូវ​ដឹក​នាង​ទៅ​មក​ទៀត​ផង​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ នាង​បាន​រៀបរាប់​ដូច្នេះ​ថា «​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​វិទ្យាល័យ​សំឡូត គឺ​ខ្ញុំ​ជួប​ការ​លំបាក ត្រូវធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​សាលារៀន លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ពី​១២ ទៅ​១៣​គីឡូម៉ែត្រ ។

​ភាគច្រើន​ម្ដាយ​របស់ខ្ញុំ ជា​អ្នក​ជួន​ខ្ញុំ​ទៅ​សាលា​និង​ដឹក​ត្រឡប់​មក​វិញ តែ​ខ្ញុំ​ក៏​មាន​មិត្ត​ដ៏​ជិត​ស្និទ្ធ​ម្នាក់​ឈ្មោះ
វិ​ន ស្រី​ជី​ម អាយុ​១៩​ឆ្នាំ ដឹក​ជញ្ជូន​ជំនួស​ម្ដាយ​ខ្ញុំ​ជា​ញឹកញាប់​ដែរ ថែម​ទាំង​ជួយ​មើលថែ​ខ្ញុំ​នៅ​ក្នុង​ថ្នាក់រៀន​គ្រប់ពេល​ទៀត​ផង ព្រោះ​នៅផ្ទះ​ជិត​គ្នា ហើយ​ក៏​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា​ដែរ​» ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ