ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សប្បុរសធម៌​ឈាន​ទៅ​ជម្លោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយបក​តប​វិញ​ភ្លាម​ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​រិះគន់​លោក​ហេង ឡុ​ង ចំពោះ​រឿង​លោក​ឧកញ៉ា​ឡេ​ង ណា​វ៉ា​ត្រា យក​លុយ​រៀល​ជា​ច្រើន​ទៅ​ជួ​​យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ការ​រិះគន់​របស់​ស្ត្រី​នោះ​បន្ទាប់​ពី​លោក​ហេង…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​វាយបក​តប​វិញ​ភ្លាម​ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​រិះគន់​លោក​ហេង ឡុ​ង ចំពោះ​រឿង​លោក​ឧកញ៉ា​ឡេ​ង ណា​វ៉ា​ត្រា យក​លុយ​រៀល​ជា​ច្រើន​ទៅ​ជួ​​យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ការ​រិះគន់​របស់​ស្ត្រី​នោះ​បន្ទាប់​ពី​លោក​ហេង ឡុ​ង ជា​គូស្នេហ៍​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​តប​ទៅ​មហាជន​ដែល​រិះគន់​រឿង​យក​លុយ​រៀល​មើលទៅ​យ៉ាងច្រើន​សន្ធឹក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ពី​ឧកញ៉ា​វ័យក្មេង​រូប​នោះ ។

លោក​ហេង​ឡុ​ង​បាន​ចាត់​ទុក​ការ​រិះគន់​នោះ​ថា ជា​ការ​ប្រមាថ​លើ​ក្រដាសប្រាក់​រៀល​ខ្មែរ ហើយ​លោក​នឹង​ប្រើ​ក្រដាស​១០០​រៀលពេល​ចូលរួម​កម្មវិធី​នេះ​ដូច​គ្នា​នៅ​ឆ្នាំ​ក្រោយ ។ ការ​សរសេរ​បែប​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​សម្តែង​ការ​ហួសចិត្ត ហើយ​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​ហេង ឡុ​ង​អើយ​លោក​ហេង ឡុ​ង បើ​លុយ​លោក​ហេង​ឡុ​ង​ឯង​ទៀត មិនដឹង​លោក​ឯង​អំនួត​យ៉ាងណា​ទេ ។

គាំទ្រ​ឧកញ៉ា​ស៊ី​ណា​វ៉ា​ត្រា​ធ្វើ​បាន​ត្រឹមត្រូវ សម្រាប់​ការងារ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ តែ​ការ​គាំទ្រ​លុយ​ខ្មែរ​រហូត​ដូរ​ក្រដាស​៥០០​រៀល ខ្ញុំ​គិត​ថា​មិនមែន​ជា​គំនិត​លោក​ទេ ច្បាស់​ជាទី​ប្រឹក្សា​ណាមួយ​របស់​លោក​ផ្តល់​យោបល់​បែប​នេះ​រហូត​ត្រូវ​បាន​មិត្ត​អ្នក​អាន​គិត​ថា រាង​ជោរ​បន្តិច​ហើយ​។ សុំ​ទោស​ដែល​និយាយ ត្រង់​ៗ ព្រោះ​មាត់​ខ្ញុំ​ស៊ី​អំបិល​ប្រហុក មិនសូវ​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​ក៏​ពិតមែន តែ​សុំ​ចេញ​យោបល់​តិចតួច​ថា លោក​គួរ​ដាក់​ក្រដាស​១​ម៉ឺន ឬ​២​ម៉ឺន​រៀល​វិញ​ល្អជា​ជាង​។ ចៀសវាង​គេ​រិះគន់​ធ្វើបុណ្យ​យកមុខ តាម​ពួក​ជោរ តែ​យ៉ាងណា​ក៏​គាំទ្រ​រាល់​សកម្មភាព​មនុស្សធម៌​របស់​លោក​ឧកញ៉ា​ណា​វ៉ា​ត្រា​ជា​និច្ច »​។

សារ​នេះ​បាន​ធ្វើ​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឆ្លើយ​តប​វិញ​ភ្លាម​ៗ ។ នាង​បាន​បង្ហោះ​សារ​ទៅ​វិញ​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៩​ថា «​មាត់​នាង​មិន​ត្រឹម​ស៊ីអំបិល​ប្រហុក​ទេ ស៊ី​ទាំង​សិច​ហុ​ក​ទៀត ឮ​គេ​ប្រាប់​ថា​ក្នុង Group អ្នក​ណា​ៗ​មិនដឹង​មាត់​ដ៏​សែន​ចំអេសចំអាស​របស់​នាង កុំ​ថា​តែ​ស្រី សូ​ម្បី​តែ ប្រុស​ៗ​ក៏​ញញើត​នឹង​សម្តី​ដ៏​សែន​រោលរាល​ដុត​អារម្មណ៍​សិច​របស់​នាង​ដែរ ។

សុំ​ទោស​ដែល​និយាយ​ត្រង់​ដូច​គ្នា នាង​ព្យាយាម​គេច​មិន​រិះគន់​ឡេ​ង ណា​វា​ត្រា តែ​អូស​ហេង ឡុ​ង មក​វាយប្រហារ មាន​បំណង​អ្វី ? ឬ​ក៏​នាង​ខ្លាច​ឧកញ៉ា​ខឹង ? ឮ​ថា​ចូល​ចិត្ត​អែបអប​តាម​ស៊ី​ពែ អ្នកធំ​ៗ​ណាស់​យើង​ហ្នឹង អុីចឹង​មែន​អត់ ? នាង​ព្យាយាម​និយាយ​ប៉ះពាល់​ពួក​ខ្ញុំ​ច្រើន​ដង​ហើយ តែ​ខ្ញុំ​មិន​តប កុំ​ញយ​ពេក កុំ​បានចិត្ត​ពេក កុំ​ឃើញ​ពួក​ខ្ញុំ​ចូល​ធ្វើការ​ក្រោយ នាង​ៗ​ចង់​ជាន់​ស្រេច​តែ​ចិត្ត ឃើញ​គេ​មិន​តប​ចេះ​តែ​ជាន់​គេ​រហូត នាង​មើល​អំពើ​របស់​នាង​ផង ។ មាន​អ្នក​ហាម​មិន​ឲ្យ​ខ្ញុំ​ផុស​ថា​សុទ្ធតែ​គ្នា​ឯង តែ​គ្នា​ឯង​ខ្លះ​មិន​សប្បាយចិត្ត​ជាមួយ​អ្នក​ខំប្រឹង​ធ្វើការ​ឲ្យ​ល្អ​ទេ ។ ចិត្ត​អំណត់​មាន​ព្រំដែន »៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ