ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ​ចិន​ធំ​ៗ​គ្រោង​វិនិយោគ​លើ​វិស័យ សំខាន់​ៗ​ជា​ច្រើន​នៅ កម្ពុជា​រួម​ទាំង​ការ​រុក រក​រ៉ែ​និង​សុខាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​វិនិយោគិន​ចិន​ធំ​ៗ​ជា​ច្រើន គ្រោង​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា រួម​មាន​វិស័យ​សុខាភិបាល កសិកម្ម បច្ចេកវិទ្យា​និង​ការ​រ៉ុ​ករក​រ៉ែ​នៅ​កម្ពុជា​ជាដើម​។ នេះ​ជា​ការ​លើក​ឡើង​លោក កាង ជូ​សៀង…

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​វិនិយោគិន​ចិន​ធំ​ៗ​ជា​ច្រើន គ្រោង​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា រួម​មាន​វិស័យ​សុខាភិបាល កសិកម្ម បច្ចេកវិទ្យា​និង​ការ​រ៉ុ​ករក​រ៉ែ​នៅ​កម្ពុជា​ជាដើម​។ នេះ​ជា​ការ​លើក​ឡើង​លោក កាង ជូ​សៀង អគ្គនាយក​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌ រូបិយ​ប៉េ​កាំ​ង និង​ជា​អគ្គលេខាធិការ នៃ​សមាគម​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល​ចិន​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ទីស្ដីការក្រសួង​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ។

លោក កាង ជូ​សៀង បាន​លើក​ឡើង​ថា ការ​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​មាន​គោលបំណង​សិក្សា ពី​ឱកាស​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​រួម​មាន​៖ ការ​វិនិយោគ​លើ​ផ្នែក​សុខាភិបាល ដូច​ជា ការ​បង្កើត​មន្ទីរពេទ្យ​ដែល​មាន​បច្ចេកវិទ្យា​ព្យាបាល​កម្រិត​ខ្ពស់ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ដូច​ជា​ការ​ដាំ​ដុះ​រុក្ខជាតិ​ឱសថ​បុរាណ​ចិន ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​រុក្ខជាតិ​ឱសថ ការ​បង្កើត​រោងចក្រ​រចនា​ឡូ​ហ្គោ និង​ព្រី​ន​ខ្នាត​ធំ​ជាដើម​។

លោក​កាង បាន​បញ្ជាក់​ថា គោលបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​នេះ ដោយសារ​អ្នក​វិនិយោគ​ចិន សម្លឹង​មើលឃើញ​ពី​តម្រូវការ​ចាំបាច់ ដែល​មាននៅ​កម្ពុជា ជា​ពិសេស​សេវា​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។ មួយវិញទៀត កា​វិនិយោគ​នេះ​ក៏​ស្រប​តាម​គោលនយោបាយ «​ខ្សែក្រវាត់ និង​ផ្លូវ​» តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាលចិន​។

ជា​ការ​ឆ្លើយ​តប​លោក អុ​ិ​ត សំ​ហេង បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វិនិយោគ​ចិន​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​នៅ​កម្ពុជា ពិសេស​ពង្រឹង​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​លោក​រដ្ឋមន្ត្រី​បន្ត​ថា «​ការ​វិនិយោគ​នេះ ក៏​នឹង​ផ្ដល់​សារៈសំខាន់ និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ពិសេស​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឱ្យ​តែ​កាន់​រីក​ចម្រើន​ឡើង​បន្ថែម​ទៀត​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ