ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​ជា​ការ​សម្លា.ប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា​អ្នក​ដែល​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ គឺ​ចង់​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាត់បង់ ។ ការ​អះអាង​នេះ បន្ទាប់​ពី​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​រំលាយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា​អ្នក​ដែល​ចង់​ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ គឺ​ចង់​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាត់បង់ ។ ការ​អះអាង​នេះ បន្ទាប់​ពី​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​រំលាយ កាល​ចុងឆ្នាំ​២០១៧​ឡើង​វិញ ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន បាន​សរសេរ​លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម យ៉ាង​ដូច្នេះ​ថា ការ​ចង់​ឲ្យ​អតីត​បក្ស​ប្រឆាំង​រស់​ឡើង​ង​វិញ​មិនមែន​ជា​ការ​ស្តា​លទ្ធិ​ប្រជា​ធិ​ប​តយ្យ​ទេ តែ​គឺជា​ការ​សម្លាប់​នីតិរដ្ឋ​នៅ​កម្ពុជា ។ លោក​បន្ត​ថា អតីត​បក្ស​ប្រឆាំង​មិនមែន​ជា​អាទិទេព​ទេ គឺ អតីត​បក្ស​ប្រឆាំង​ក៏​ដូច​ជា គណបក្ស​នានា​ដែល​មាននៅ​កម្ពុជា ស្មើគ្នា ចំពោះ​មុខ​ច្បាប់ មិនមែន​ប៉ះពាល់​មិន​បាន​នោះ​ទេ ។ មិនមែន​អត់​ពី​អតីត​បក្ស​ប្រឆាំង​មួយ​នេះ កម្ពុជា​អត់​លទ្ធិប្រជាធិបតេយ្យ​ទេ​។

លោក​បន្ត​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិនល្អ​ឥត​ខ្ចោះ​ទេ តែ​បាន និង​កំពុង​មានការ​វិវត្តន៍​រីក​ចម្រើន ។ ដូច្នេះ អត់​មាន​លិចលង់​ដែល​ត្រូវ​ស្តា​នោះ​ទេ មាន​តែ​ខិតខំ​ពង្រឹង​ថែម​ជា​បន្តបន្ទាប់​ជា​និច្ច ជា​កាល ដើម្បី​ឲ្យ​វា​រឹង​មាំ និង​ស្ថិតស្ថេរ ។

លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​ន អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង​បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​ការ​ស្តា​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស ព្រមទាំង​មានការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​បាន​ទេ ។ លោក​ថា នៅ​ពេល​ដែល​យើង​គិត​ថា ខ្មែរ​ជា​បង​ជា​ប្អូន (​ភាតរភាព​) មាន​មាតា​កម្ពុជា​តែ​មួយ មិន​សម្លឹង​គិត​ថា ខ្មែរ​ជាស​ត្រូវ និង​ចាត់​ទុក​ថា​មតិ​រាស្ត្រ​ជា​កញ្ចក់​របស់​រដ្ឋ ពេល​នោះ​កម្លាំង​ជាតិ​នឹង​ខ្លាំង​…៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ