ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ដង​ហើយ​នៅ​តែ​មិន​រាង ចេញ​មក​វិញ​ប្រកប​មុខរបរ​ចាស់​ដដែល (មានវី​ដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំង​សមត្ថកិច្ច​នគរ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩​អា…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំង​សមត្ថកិច្ច​នគរ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩​អា ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​​ច្រើនលើក​ លុះ​ពេល​ចេញ​មក​វិញ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ទៀត​នោះ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​ថ្មី​​ទៀត​ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ចាន់ សុខ​ពៅ ហៅ​សុង ពៅ ហៅ ពៅ​អា​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។

លោក​វរ​សេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ មាន​ករណី​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពណ៌​ផ្ទៃមេឃ​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤១៨ ក្រុម​២១ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​មាន​ករណី​ឆក់​ខាងលើ​កើតឡើង​នោះ កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ សុខ​ពៅ ហៅ អា​ម៉ា​ប់ នេះ ។ ជនសង្ស័យ​ដែល​មាន​រហស្សនាម​ថា អា​ម៉ា​ប់ នេះ​ធ្វើ​សកម្មភាព​ឆក់​ច្រើន​លើក​មក​ហើយ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ច្រើន​លើក និង​ស្ទើ​រ​គ្រប់​បណ្តា​ខណ្ឌ​ផង​ដែរ ប៉ុន្តែ​ឈ្មោះ អា​ម៉ា​ប់ នេះ លុះ​ពេល​ច​ញ​ពី​ពន្ធនាគារ​វិញ​នៅ​តែ​ធ្វើ​សកម្មភាព​ឆក់​​ដដែល​ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​បន្ត​ទៀត​ថា វត្ថុ​តាង​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ អា​ម៉ា​ប់ រួម​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HQ-៣២១៧ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​បន្ត​ទៀត​ថា មុន​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ Zhang LiLi ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E១៨១៧០៦២៤ ស្នាក់​នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​បុគ្គលិក​ក្រុមហ៊ុន​ហើយ​នៅ​ក្នុង​កាបូប​យួរដៃ​ពណ៌​ផ្ទៃមេឃ មាន​ដូច​ជា លិខិតឆ្លងដែន​ចំនួន​១, ប្រាក់​ចំនួន​៥០០០​ដុល្លារ​, ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង និង​ប​ណ្ណ័​បើកបរ​រថយន្ត​១​ច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ