ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​គាំទ្រ​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​ហៅ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ស្រុក ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ​ថា…

រាជា​ធានី​ភ្នំពេញ ៖ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​ហៅ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ស្រុក ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស​គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​ភ័យ​ខ្លាច ជា​ពិសេស​ស្ថិត​ក្នុង​បរិយាកាស​នយោបាយ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នេះ បើ​តាម​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ ។

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​លើក​ឡើង​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៦ ជា​សមាជិក​បាន​ចាត់តាំង​សមាជិក​ចំនួន​២៣៤ ដែល​ជា​និស្សិត​សាស្ត្រាចារ្យ​បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​ដណ្ដប់ តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២៥​រាជធានី​ខេត្ត ទូ​ទាំង​ប្រទេស​ជា​លក្ខណៈ​ចល័ត និង​អ​ចល័ត ដើម្បី​ធ្វើការ​សង្កេត​មើល​ការ​បោះ​ឆ្នោត​នេះ ។

ផ្អែក​តាម​ការ​សង្កេត​យ៉ាង​យកចិត្តទុកដាក់​ហ្មត់ចត់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុជា​បាន​សង្កេត ឃើញ​ថា ទី​១- ការ​ចុះ​ឈ្មោះ​គណបក្ស ការ​បើក​ទីស្នាក់ការ​គណបក្ស ការ​លើក​ស្លាក​គណបក្ស ការ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស និង​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​សកម្មភាព​ឃោសនា រក​សំឡេង​ឆ្នោត​សកម្មភាព​របស់​អ្នក​សង្កេតការណ៍ អ្នក​សារព័ត៌មាន បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា គ្មាន​ការ​ជា​ប្រមាថ គ្មាន​ការ​សម្លុត​គំរាមកំហែង​គ្នា និង​គ្មាន​ការ​លក់ដូរ​សន្លឹក​ឆ្នោត ។ ទី​២- ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ការ​ពិនិត្យ​មើល​ឈ្មោះ អ្នកបោះឆ្នោត​ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោត ពេល​តម្រង់​ជួរ ពេល​ចូល​ទៅ​បោះ​ឆ្នោត និង​ត្រឡប់​ចេញ​មក​វិញ គឺ​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ​ប្រកបដោយ​ទឹកមុខ​រីករាយ ។

ទី​៣-​ទឹក​ថ្នាំ​ពណ៌​ជ្រលក់​ប្រាម​ដៃ មានគុណ​ភាពល្អ ដែល​យក​ជា​ការ​បាន ។ ទី​៤- ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ធម្មតា គ្មាន​ភ័យ​ខ្លាច​អ្វី​ទាំងអស់ ។ ទី​៥- អាជ្ញាធរ​ដែនដី ដែល​ត្រូវ​គ្រប់គ្រង​រដ្ឋ​ជា​ធម្មតា ជា​ពិសេស​គ្រប់គ្រង​ថែរក្សា​សន្តិសុខ​សង្គម ដោយ​មិន​រើសអើង​គណបក្ស ។ ទី​៦- មន្ត្រី គ​.​ជ​.​ប នៅ​តាម​ការិយាល័យ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​នីតិវិធី​ដោយ​រលូន ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ក៏​ដូច​ជា ដំណើរការ​បោះ​ឆ្នោត​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​ជាដើម ។ ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​សង្កេត​ខាងលើ​នេះ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​បាន​សន្និដ្ឋាន​ថា «​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គោរព​ច្បាប់​គោរព​សិទ្ធិ​មនុស្ស​គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​អំពើ​ហិង្សា គ្មាន ការ​ភ័យ​ខ្លាច​គ្មាន​ការ​លក់ដូរ​សន្លឹក​ឆ្នោត​ស្ងប់ស្ងាត់​មាន​សណ្ដាប់ធ្នាប់​ល្អ និង​ស្ថិត​ក្នុង បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ​សេរី​និង​ពហុបក្ស » ។

ចំណែក​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​តែ​មួយ​គត់​របស់​ជាតិ​បាន​អនុវត្ត​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ ស្រប​ទៅ​តាម​ច្បាប់បោះឆ្នោត និង​លិខិត​បទដ្ឋាន​គតិយុត្តិ និង​បាន​ប្រកាន់​យក​ជំហរ​អព្យាក្រឹត យុត្តិធម៌​ស្អាតស្អំ និង​តម្លាភាព ។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​បើ​តាម​ការ បញ្ជាក់​ពី​អ្នកចូលរួម​ក៏​ដូច​ជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ( គ . ជ . ប ) ដំណើរការ នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មួយ​ល្អ​គ្មាន​ការ​រំខាន​ណាមួយ​នោះ​ទេ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ហើយ​អង្គ​បោះ​ឆ្នោត​ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ