ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ចិន​កំពុង​រកស៊ី​លើ​ដី​ប៉ៃលិន​…​មាន​​អ្នក​អត់​ច្បាប់​មែន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត លោក​ជំទាវ ស៊ុំ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត លោក​ជំទាវ ស៊ុំ ហៀ​ង ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត លោកសុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ស្លាក​សញ្ញា​អាជីវកម្ម និង​ច្បាប់​អាជីវកម្ម​ដ ែល​ជនជាតិ​ចិន​កំពុង​ប្រកប​របរ​នៅ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ​​ជា​លទ្ធផល​ក៏បាន​រក​ឃើញ​ថា​ មាន​ជនជាតិ​ចិន​ប្រកប​របរ​អាជីវកម្ម​អត់​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចំនួន១០​កន្លែង និង​សរ​សេរ​អក្សរ​ចិន​នៅខាង​លើ​អក្សរ​ខ្មែរ​មួយ​កន្លែង​ផង​ដែរ ​។

លោកសុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ធ្វើការ​ណែនាំ និង​ពន្យល់​ដល់​ជនជាតិ​ចិន ដែលជា​ម្ចាស់​ហាង​អំពី​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តី​ពី​ពាណិជ្ជ​នាម ព្រមទាំង​នីតិវិធី​ ក្នុង​ការ​ស្នើ​សុំនា​មករ​ណ៍​ផ្លូវការ​ សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​​​ថា ត្រូវ​បំពេញ​លក្ខខណ្ឌ​បី​ចំណុច ៖ ទី​១-ត្រូវ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​ឱ្យ​បាន​ត្រឹមត្រូវ ចំពោះ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ ទី​២-ការ​លើក​ស្លាក​យីហោ ត្រូវ​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង ឬ​មន្ទីរ​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣-ការ​ដាក់​ពាក្យសុំ​លើក​ស្លាក​យីហោ​អាជីវកម្ម ត្រូវធ្វើ​តាម​រយៈ​ច្រក​ចេញចូល​តែ​មួយរបស់​សាលា​រាជធានី​ខេត្ត​» ទើប​ស្រប​តាម​ច្បាប់​ត្រឹមត្រូវ ។

លោក​បន្ថែម​បន្ត​ថា ក្រសួងពាណិជ្ជកម្ម ​ក៏​ដូច​ជា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ជំរុញ​និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ការ​ខិតខំ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​បញ្ញា និង​ច្បាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការ​លូតលាស់​នៃ​វិស័យ​ឯកជន ដែល​បាន​រួមចំណែក​កំណើន​សេដ្ឋកិច្ចជាតិ ​។​

ដូច្នេះ​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត​សំណូមពរ​ឱ្យ​​ជំនាញ​ពាក់ព័ន្ធ​ ជា​ពិសេស​មន្ទីរ​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​ខេត្ត ត្រូវ​តែតាមដាន​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​លើក​ស្លាក​យីហោ ដែល​ខុសច្បាប់​ និង​ខុស​អក្ខរាវិរុទ្ធ ត្រូវ​កែតម្រូវ​ស្រម​តាម​ច្បាប់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ