ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បង្ក​គ្រោះថ្នាក់​រួច ស៊េរី​ទំនើប​បើក​គេច​ទាំង​ម៉ូតូ​ជាប់​ពីក្រោម​អូស​បែក​ផ្កា ភ្លើង​​ផ្អើល​៤​ខណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស NX200t បើក​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​គេច​ទាំង​កៀប​ជាប់​ម៉ូតូ​នៅ​ខាងក្រោម អូស​បែក​ផ្កាភ្លើង​ឆ្លងកាត់​៤​ខណ្ឌ ទើបត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស NX200t បើក​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​គេច​ទាំង​កៀប​ជាប់​ម៉ូតូ​នៅ​ខាងក្រោម អូស​បែក​ផ្កាភ្លើង​ឆ្លងកាត់​៤​ខណ្ឌ ទើបត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ក្លឹ​ប​៥៥ តាម​បណ្ដោយ​ផ្លូវ​៥៥ កែង​និង​ផ្លូវ​២២២ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ​NX200t ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BB-៦៤៤៤ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២HO-៩២២៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ និង​នារី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស NX200t ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ស៊េរី​ទំនើប​ក៏​បាន​បើក​ឆ្លងផ្លូវ​២២២ ឆ្ពោះទៅ​មុខ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម យ៉ាង​ពេញទំហឹង ខណៈ​ដែល​ម៉ូតូ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២២២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្ដាល​ឲ្យ អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ហោះ​ផ្លោង​ទៅ​ចិញ្ចើម​ផ្លូវ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​តែ​ម្តង ចំណែកឯ​ម៉ូតូ​បាន​ដួល​កៀប​ជាប់​ក្រោម​រថយន្ត​បង្ក​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ខាងលើ​មិន​បាន​ឈប់​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ បែរជា​ព្យាយាម​បន្ថែម​ល្បឿន​បើក​គេច​ទៅ​មុខ​ទៀត​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត បណ្តាល​ឱ្យ​អូស​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​។ ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត​បង្ក រហូត​បើក​ឆ្លងកាត់​ទឹកដី​ខណ្ឌ​៧​មក​រា បន្ត​ចូល​ទៅ​ខណ្ឌទួលគោក​ទៀត​។

តាមប្រភពដដែលបានបន្ត​ទៀត​ថា លុះ​រថយន្ត​បង្ក​បើក​គេច​មក​ដល់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ទើប​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​ខាងក្រោម​រថយន្ត​បង្ក បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​បង្ក​នៅ​តែ​បន្ត​បើក​គេច​ទៅ​មុខជា​បន្ត​ទៀត​រហូត​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ដែល​មានផ្ទះ​លេខ​1c ផ្លូវ​បេតុង ខាងក្រោយ​ហាង​នំប៉័ង​ឈូក​មាស​ទី​២ ក្បែរ ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជិះ​ដេញ​តាម និង​ទាក់ទង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋានអោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​របស់​មន្ទីរពេទ្យ​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់​និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ