ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ប្រាប់​ថាកុំឱ្យ​បញ្ឆេះ​ឡាន​…​តែ​ម្ចាស់នៅ​រឹង​ទទឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយជិះរថយន្តទៅបុកគូទកុងតឺន័រយ៉ាងពេញទំហឹងហើយ គេឃើញ​អ្នកបើកបរ​រថ​យន្ត​បា​ឡែ​ន​បាន​ចុះ​​ទាំង​សភាព​ស្រវឹង​ មក​មើល​រថយន្ត​របស់​ខ្លួន ​ហើយ​ក៏ដើរ​​ចូល​ទៅ​កាច់​សោ​បញ្ឆេះ​វិញ ។ ឃើញ​បែប​នេះ​ អ្នក​នៅ​ទីនោះ​ បាន​ហាម​មិន​ឱ្យ​បញ្ឆេះ​រថយន្ត​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រោយជិះរថយន្តទៅបុកគូទកុងតឺន័រយ៉ាងពេញទំហឹងហើយ គេឃើញ​អ្នកបើកបរ​រថ​យន្ត​បា​ឡែ​ន​បាន​ចុះ​​ទាំង​សភាព​ស្រវឹង​ មក​មើល​រថយន្ត​របស់​ខ្លួន ​ហើយ​ក៏ដើរ​​ចូល​ទៅ​កាច់​សោ​បញ្ឆេះ​
វិញ ។ ឃើញ​បែប​នេះ​ អ្នក​នៅ​ទីនោះ​ បាន​ហាម​មិន​ឱ្យ​បញ្ឆេះ​រថយន្ត​ទេ ព្រោះ​ជា​បទ​ពិសោធន៍​មួយ គឺ​ហាម​កុំ​អាល​បញ្ឆេះ ។ ប៉ុន្តែ​ទោះបី​ហាម​ក៏​ដោយ ម្ចាស់​ក៏នៅ​តែ​មិន​ស្តាប់​ដែរ ម្ចាស់​​​​នៅ​តែ​កាច់​សោ​បញ្ឆេះ​ ទើប​បណ្ដាល​ឱ្យ​ឆ្លង​ចរន្ត​ឆេះ​ចេញ​ជា​ផ្កាភ្លើង​សន្ធោសន្ធៅ​តែ​ម្តង ។ ដោយ​ឃើញ​សភាព​បែប​នេះ អ្នក​បើក​បរ​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ទៅ ព្រោះ​ឆេះ​សន្ធោសន្ធៅ​ពេញបន្ទុក​ទៅ​ហើយ ។

គួរបញ្ជាក់ថា រថយន្ត​កាម​រី​បា​ឡែ​នមួយ​គ្រឿងខាងលើ មុន​​ក្លាយជា​ចំណី​ភ្លើង ខណៈ​បើកឡើង​ស្ពាន​ព្រះ​មុនី​​វង្ស​ចាស់​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​សណ្តោង​កុងតឺន័រ​ពីក្រោយ ក៏​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​រហូត​ផ្អើល​ដល់រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹកពន្លត់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ រថ​យន្ត​កាម​រី​បា​ឡែ​ន​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​សល់​តែ​គ្រោង​ដែក​នេះ ពណ៌​ស ពាក់​ផ្លា​ក​លេខភ្នំពេញ ២AM-​៣៨៣០ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ត​កាម​រី​បា​ឡែ​ន​បើកបរ​ដោយ​បុរសម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១​ ពី​ខាងកើត​ទៅ​ខាងលិច ដោយ​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ចូល​មក​រាជធានី​ ក្នុង​ល្បឿន​​លឿន ។ ពេល​នោះ​ ស្រាប់តែ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ តែ​ជា​គ្រោះល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ទេ ។ ក្រោយ​កើតហេតុ រថយន្ត​កុងតឺន័រ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​បន្ត​ទៀត​បាត់​ទៅ អត់​ចាំ​មើល​អា​បុក​ពីក្រោយ​
ទេ ។

​បន្តិច​ក្រោយមក គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋា​ន​មក​ដល់ ព្រមទាំង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១​គ្រឿង មក​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ ។ ចំណែក​រថយន្ត​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថកិច្ច ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​កុំឱ្យ​ស្ទះចរាចរណ៍​និង​ស្វែងរក​ម្ចាស់​មក​ទទួលយក​ទៅ​ថ្លឹង​គីឡូ​ឯណា​ថ្លឹង​ទៅ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ