ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅប្រុស​អតីត​នាយក​រដ្ឋមន្ត្រី​ រៀប​ការ​ភេទ​ដូច​គ្នា

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៩ កូនប្រុស​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​Lee Hsien Yang បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​នៅ​ក្រុង​ខេ​ប​ថោ​ន (Cape Town) អាហ្វ្រិក​ខាងត្បូង…

កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៩ កូនប្រុស​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​Lee Hsien Yang បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​នៅ​ក្រុង​ខេ​ប​ថោ​ន (Cape Town) អាហ្វ្រិក​ខាងត្បូង ។ ​កាសែត «New Straits Times» របស់​ម៉ា​ឡេ​ស៊ីកាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៩​ផ្សាយ​ថា រឿង​លេចធ្លោ​នៅ​លើ​ពិភពលោក​កាលពី​ថ្ងៃ​ទី​២៤ ឧសភា​នោះ គឺ​ចៅប្រុស​របស់​អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​លី ក្វា​ន់​យូ បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​នៅ​អាហ្វ្រិក​ខាងត្បូង ។

«Instagram» មួយ​បាន​បង្ហោះ​រូប​លោក​ហេង យី​រុយ (Heng Yirui) និង​គូស្នេហ៍​លោក​លី ហ័ន​វូ (Li Huanwu) កូនប្រុស​អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​លី សៀន​យ៉ាង ដោយ​ពួក​គេ​ទាំង​២​ស្ថិត​ក្នុង​ឈុត​អាវដៃវែង​ពណ៌​ស និង​ខោ​ពណ៌​គគីរ នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វព្រៃ​ក្នុង​ក្រុង​ខេ​ប​ថោ​ន អាហ្វ្រិក​ខាងត្បូង ។

លី ហ័ន​វូ បាន​បញ្ជាក់​ពី​ការ​រៀប​ការ​របស់​ខ្លួន​តាម​រយៈ​ការ​សម្ភាសន៍​ជាមួយ​កាសែត «South China Morning Post» ក្នុង​ថ្ងៃ​ទី​២៥ ឧសភា​ថា «​ខ្ញុំ​សុំ​បង្ហាញ​យោបល់​ថា ថ្ងៃនេះ​ជា​ពេល​ដ៏​សំខាន់​មិន​ធ្លាប់​គិត​ពី​មុន​មក ប៉ុន្តែ​ពួក​យើង​បាន​ធំ​ដឹងក្ដី​ហើយ និង​មាន​សេចក្ដីសុខ​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ដល់​មិត្ត និង​ក្រុម​គ្រួសារ​» ។

ឪពុក​របស់​លោក​លី ហ័ន​វូ ជា​កូនប្រុស​ពៅ​របស់​លោក​លី ក្វា​ន់​យូ បាន​ផ្ដល់​បទ​សម្ភាសន៍​ពី​ការ​រៀប​ការ​របស់​កូនប្រុស​ដោយ​បញ្ជាក់​ថា «​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ឳ​ពុក​របស់ខ្ញុំ​ប្រហែលជា​មាន​ក្ដី​រំភើប ប្រសិនបើ​បានដឹង​ពី​រឿង​នេះ​» ។

តាម​ប្រវត្តិ​បាន​បង្ហាញ​ថា​លោក​លី ហ័ន​វូ ​បាន​ជួបនឹង​មិត្ត​ប្រុស​ជាង​១​ឆ្នាំ​មុន​ការ​រៀប​ការ​កើតឡើង ដោយ​នៅ​ឆ្នាំ​២០១៨​ពួក​គេ​បាន​ចូលរួម​បំផុស​ចលនា​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​សិង្ហ​បុរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ