រាជធានីភ្នំពេញ ៖ បើតាមស្ត្រីម្នាក់ដែលឃើញហេតុការណ៍ខាងលើនិយាយថា មុនពេលកើតហេតុ ខណៈរូបគាត់កំពុងអង្គុយលេង ស្រាប់តែឮសូរធ្លាក់អ្វីមួយពីលើមក លុះក្រឡេកមើលទៅ ស្រាប់តែឃើញបុរសអាយុជិត៦០ឆ្នាំម្នាក់ដេកនៅលើដី ធ្វើឱ្យគាត់ភ័យតក់ស្លុតយ៉ាងខ្លាំង ។ ប្រភពដដែលនិយាយទៀតថា បុរសចំណាស់រូបនេះ បានមកបើកថ្នាំនៅជាន់ទី៤នៃអគារខាងលើ និងដើរនិយាយទូរស័ព្ទចុះឡើងៗ ស្រាប់តែឡើងលើបង្កាន់ដៃលោតចុះមកក្រោមតែម្តង ។
ក្រោយកើតហេតុភ្លាម ក្រុមគ្រូពេទ្យហាមមិនឱ្យអ្នកណាម្នាក់ថតរូបទេ ហើយក៏បានឃើញប្រពន្ធកូនបុរសរងគ្រោះមកដល់ និងយករថយន្តពេទ្យដឹកសពចេញពីមន្ទីរពេទ្យបាត់ទៅ ។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ៨និង២៥នាទីព្រឹកថ្ងៃទី២៧ ឧសភា មានការភ្ញាក់ផ្អើលមួយមិនធ្លាប់មានបានកើតឡើង ដោយបុរសអាយុជិត៦០ឆ្នាំម្នាក់ បានលោតធ្វើអត្តឃាតពីជាន់ទី៤នៃអគារពិនិត្យជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ខណៈដែលគេដឹងថា រូបគាត់មកបើកថ្នាំ ។
ពាក់ព័ន្ធទៅនឹងករណីបុរសវ័យចំណាស់ម្នាក់ លោតពីអគារជាន់ទី៤នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត
នេះ បើតាមប្រភពនានាឱ្យដឹងថា គាត់ឈ្មោះលាវ វណ្ណារិន អាយុ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ២២០Ez មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ជាមន្ត្រីនគរបាលនៅនាយកដ្ឋានសុខាភិបាល តែបានចូលនិវត្តន៍ហើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីចូលនិវត្តន៍រូបនេះមានជំងឺប្រចាំកាយ និងតែងមកបើកថ្នាំនៅមន្ទីរពេទ្យដោយមានប្រពន្ធឬកូនជូនមក តែលើកនេះមកតែម្នាក់ឯង ។ តាមប្រភពថា មន្ត្រីនគរបាលចូលនិវត្តន៍រូបនេះ ក៏ធ្លាប់ទៅព្យាបាលនៅឯប្រទេសថៃដែរ តែមិនជាឡើយ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ