ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មានច្បាប់​អនុញ្ញាត​ឲ្យ​ដាំ​ដុះ និង​ការ​ប្រើ​ផលិតផល​ធ្វើ​អំពី​ឫស្សី និង​ផ្តៅ​លក្ខណ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​មានច្បាប់​មួយ​បើក​អនុញ្ញាត​ឲ្យ​មានការ​ដាំ​ដុះ និង​ការ​ប្រើប្រាស់​ផលិតផល​ឬ​ស្សី និង​ផ្តៅ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ជួយ​លើកកម្ពស់​ពី​ជីវភាព​របស់​ប្រ ជា​ពលរដ្ឋ​មួយ​កម្រិត​ទៀត ។ លោក​វេ​ង សា​ខុន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​មានច្បាប់​មួយ​បើក​អនុញ្ញាត​ឲ្យ​មានការ​ដាំ​ដុះ និង​ការ​ប្រើប្រាស់​ផលិតផល​ឬ​ស្សី និង​ផ្តៅ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ជួយ​លើកកម្ពស់​ពី​ជីវភាព​របស់​ប្រ ជា​ពលរដ្ឋ​មួយ​កម្រិត​ទៀត ។ លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​បង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​ថា អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដែល​ហៅ​កាត់​ថា អ៊ី​ន​បា (INBAR : Intern ational Network for Bamboo and Rattan) គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដោយ​សន្ធិសញ្ញា​ដែល​បាន​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ ។

លោក​បន្ត​ថា គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គការ​នេះ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កែប្រែ​ទម្លាប់​ប្រជាពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ឈើ​មក​ប្រើប្រាស់​ឫស្សី និង​ផ្តៅ​តាម​រយៈ​ការ​អភិវឌ្ឍន៍​ការងារ​ដាំ​ដុះ និង​ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ​តាម​គោលការណ៍​អភិវឌ្ឍន៍ បៃតង ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ចូល​សមាជិកភាព​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ គឺ​បើកចំហ​សម្រាប់​ប្រទេស​ទាំងឡាយ​ណា​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​មាន​សមាជិក​សរុប​ចំនួន​៤៣​ប្រទេស ។ រដ្ឋ​សមាជិក​អាស៊ាន​ដែល​មិន​ទាន់​បាន​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​មាន​ចំនួន​៤ គឺ​កម្ពុជា ប្រ៊ុ​យ​ណេ សិង្ហ​បុរី និង​ឡាវ ។ លោក​វេ​ង សា​ខុន ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ គឺ​តម្រូវ​ឲ្យ​មានការ​សម្រេច​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​តាម​រយៈ​ការ​ដាក់​តម្កល់​នូវ​ឯកសារ​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្ដល់​សច្ចាប័ន ។

ដោយឡែក សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា ប្រទេស​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​ដាក់​តម្កល់​នូវ​ឯកសារ​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្ដល់​សច្ចាប័ន​នេះ​អាច​ចូលរួម​ប្រជុំ​បាន​តាម​ការ​អញ្ជើញ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍​ប៉ុណ្ណោះ ។ លោក​គូសបញ្ជាក់​ថា​«​នៅ​ពេល​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ច្រើន​តាម​រយៈ​ការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​ការ​ផ្តល់​ប្រឹក្សា​ជំនាញ ការ​ផ្ដល់​ជំនាញ​គម្រោង​បច្ចេកទេស ការ​អភិវឌ្ឍ ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ និង​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​មានការ​ដាំ​ដុះ និង​ការ​ប្រើប្រាស់​ផលិតផល​ធ្វើ​អំពី​ឫស្សី និង​ផ្តៅ​កាន់តែ​មានការ​រីក​ចម្រើន​ឡើង​ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជួយ​បន្សាំ​មជ្ឈដ្ឋាន​ព្រមទាំង​ស្តារ​គម្រប​ព្រៃឈើ​ឡើង​វិញ​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​វិស័យ ព្រៃឈើ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​» ។

លោក​ជា វ៉ា​ន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា និង​លោក​ឈាង វុន គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់ លោក​រដ្ឋមន្ត្រី និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ក្នុង​ការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​បង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ