ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីខ្មែរ-អ៊ិស្លាមថា៖ ១ថ្ងៃ​នាងលក់​ថ្នាំ​ញៀន​ចេញ តិចបំផុត​ក៏​បាន២គីឡូដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ នារី​​សង្ស័យ​ទាំង​ពីរ​​បាន​​បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​ចរាចរ​ណ៍គ្រឿងញៀន​ខ​​នេះ រយៈជាង​មួយ​ខែ​​មក​ហើយ ដោយ​មួយ​ថ្ងៃ​ ពួកគេ​លក់​ចេញ​យ៉ាង​ទាប​បំផុត​២​​គីឡូក្រាម ។ ចម្លើយ​សារភាព​បន្ត​ទៀតថា…

រាជធានីភ្នំពេញ ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ នារី​​សង្ស័យ​ទាំង​ពីរ​​បាន​​បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​ចរា
ចរ​ណ៍គ្រឿងញៀន​ខ​​នេះ រយៈជាង​មួយ​ខែ​​មក​ហើយ ដោយ​មួយ​ថ្ងៃ​ ពួកគេ​លក់​ចេញ​យ៉ាង​ទាប​បំផុត​២​​គីឡូក្រាម ។ ចម្លើយ​សារភាព​បន្ត​ទៀតថា គ្រឿង​ញៀន​រាប់​គីឡូ​នេះ ដែល​ពួក​គេ​បាន​យក​មក​លក់ និង​​ចែកចាយ​នៅ​លើ​ទីផ្សារ​ងងឹត​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​បាន​ទិញ​បន្ត​ពី​មនុស្ស​ម្នាក់​យក​មក​លក់​ឱ្យ ដែល​មនុស្ស​ម្នាក់​នោះ​ ពួក​គេ​មិន​បាន​ស្គាល់ឈ្មោះ និង​អា​សយ​ដ្ឋា​ន​ច្បាស់លាស់​ទេ ។

​គួរបញ្ជាក់ថា នារីសង្ស័យជាជនជាតិ​​ខ្មែរ-ឥស្លាមទាំង​​​ពីរ​នាក់ រួម​និង​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ICE ជាង៧​គីឡូក្រាម​ និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួនផង ត្រូវបាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរ​បាល​​ជាតិឃាត់​បាន​ ហើយ​នៅព្រឹកថ្ងៃទី​២៨ ឧសភា នេះ ក៏បាន​នាំមកបង្ហាញខ្លួន​ខណៈថ្នាំញៀនទា​ំង​មាន​តម្លៃ​​ជិត​១០​ម៉ឺន​ដុល្លារសហរដ្ឋ​​អា​មេ​រិ​កឯណោះ ​។ ​នារីសង្ស័យ​ទាំង២នាក់ ម្នាក់ឈ្មោះ ហ៊ី​ម ពៅ ​​អាយុ២៥​ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះ​លេខ​៣៦H ផ្លូវ៩៣ ភូមិចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សី​កែវ និងម្នាក់​ទៀតឈ្មោះ ហ៊ី​ម ជុ អាយុ​៣១​ឆ្នាំ ​មាន​ទីលំនៅ​​ជាមួយគ្នា ។

លោក​វរសេនីយ៍ឯក យិ​ន បញ្ញា​រិ​ទ្ធ បាន​ឱ្យ​​ដឹង​ថា ក្រោយ​ពី​មានបទបញ្ជា​ពីលោក​នាយ​ឧត្តមសេនីយស​ន្តិ​​
ប​ណ្ឌិត ​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ផង​នោះ​ ក៏​​ត្រូវ​នគរ​​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ស៊ើបអង្កេត​អស់​រយៈពេល១ខែ​ ទើប​ឈាន​ដល់​​ឃាត់ខ្លួន​ស្ត្រី​ទាំង​២នាក់ ​និង​​គ្រឿងញៀន​ជាង​​៧គីឡូក្រាម​នេះ ​កាលពី​ថ្ងៃ​ទី​២៦​ ឧសភា ​ត្រង់​ចំណុ​ច​ផ្លូវ​៩៣ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ ។

ទាក់ទិន​​ការ​បង្ក្រាប​គ្រឿងញៀន​​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងដែរ​ថា ករណី​ខាងលើ​នេះ​ សមត្ត​កិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន​នៅផ្ទះ​ជន​សង្ស័យ​តែ​ម្តង ដែល​ពួក​គេ​រក្សា​ទុក​ក្នុង​គោលបំណង​យក​ទៅ​លក់ និង​ចែកចាយ​បន្ត​ទៀត ។

យ៉ាងណា​ក្តី​ ស្ត្រី​សង្ស័យ​ទាំង​ពីរ​នាក់ និង​ថ្នាំ​ញៀន​ជាង​៧​គីឡូក្រាមដែលចាប់​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ