ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ប៉ើង​អ៊ុត​ឆ្ងាញ់​ផង មាន​ឯណា​វ៉ា​ក់​អើ​មក​ដល់​ល្មម

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត កាលពី​វា​លា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​កម្លាំង​ប្រចាំ​បញ្ជា​ផែន​សេនាធិការ​ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ខ្លា​ឃ្លោក​) នៅ​ចំណុច​ដីចំការ​ក្រោម​ដើម​ស្វាយ…

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត កាលពី​វា​លា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​កម្លាំង​ប្រចាំ​បញ្ជា​ផែន​សេនាធិការ​ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ខ្លា​ឃ្លោក​) នៅ​ចំណុច​ដីចំការ​ក្រោម​ដើម​ស្វាយ ស្ថិត​ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ​បាន​ឃាត់ខ្លួន​អ្នក​កំពុង​លេង និង​ឈរ​មើល​ចំនួន​០៤​នាក់​ក្នុង​នោះ​មាន​ដកហូត​អាវុធ​ខ្លី​១​ដើម​ផង​ដែរ​ដោយ​មនុស្ស​៤​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ញឹ​ម វៃ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ទី​២-​ឈ្មោះ អុ​ន អន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​, ទី​៣-​ឈ្មោះ ធី ថុ​ល (​ហៅ ឳ​អា​ឃ្លោក​) ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ទី​៤-​ឈ្មោះ ណ​ម នឿ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

វត្ថុ​តាង​ចាប់​យក​មាន​ក្រដាស​ខ្លា​ឃ្លោក​១, កន្ទេល​១, បៀរ​២​ហ៊ូ​, អាវុធ​ខ្លី​ម៉ាក K54 ចំនួន​១​ដើម និង​ម៉ូតូ​២​គ្រឿង ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​អ្នក​ទាំង​បួន​ខាងលើ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ធ្វើការ​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ