ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យដឹង !ឱ្យរាង ! ថ្ងៃនេះ​មិនអី! ថ្ងៃ​ស្អែក​អី!…តណ្ហា​ពុះកញ្ជ្រោលខ្លាំងពេក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​ខាង​ប្រុស ​គប្បី​កុំ​ឈ្លក់​វង្វេង​នឹង​បញ្ហា​ស្នេហា​ក្តៅ​-​ត្រជាក់​បែប​នេះ​អី ​គួរ​គិត​ពី​អនាគត​របស់​ខ្លួន​សិន ​ទើប​ជា​ការ​ប្រសើរ ។ ជាក់ស្តែង​ បានកើត​ឡើង​លើ​យុវ​ជន​ម្នាក់​ បាន​ក្លាយ​ខ្លួនជា​អ្នកទោស​ស្នេហា…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​ខាង​ប្រុស ​គប្បី​កុំ​ឈ្លក់​វង្វេង​នឹង​បញ្ហា​ស្នេហា​ក្តៅ​-​ត្រជាក់​បែប​នេះ​អី ​គួរ​គិត​ពី​អនាគត​របស់​ខ្លួន​សិន ​ទើប​ជា​ការ​ប្រសើរ ។ ជាក់ស្តែង​ បានកើត​ឡើង​លើ​យុវ​ជន​ម្នាក់​ បាន​ក្លាយ​ខ្លួនជា​អ្នកទោស​ស្នេហា បន្ទាប់​ពី​សុំ​នាង​ជា​សង្សាររួមរ័ក​មេត្រី ហើយ​នាង​ប្រាប់​ថា​ មិន​សូវ​ស្រួលខ្លួន​ទេ តែ​ដោយសារ​ចំណង់តណ្ហា​ឡើង​ដល់​កម្រិតទ្រាំ​មិន​បាន យុវជន​នេះ​ មិន​បាន​ស្ដាប់​នាង​ឡើយ ​។

ប៉ុន្តែ​តែ​មិន​ទាន់​បាន​អី​ផង ស្រាប់តែ​សាច់ញាតិ​នាង​ទៅ​ទាន់​ចាប់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​​ច្បាប់ ។ មិនតែប៉ុណ្ណោះ នៅ​ខណៈនោះ​ នាង​ជា​សង្សារក៏​បាន​ចោទ​​​ប្រកាន់​​យុវជន​នេះ​ថា ប៉ុនប៉ង​ចាប់​រំលោភ​នាង​ថែម​ទៀត​ផង ។ ដូច្នេះ​ អ្វី​ៗ​ទាំងអស់ ត្រូវ​ធ្លាក់​ទៅ​លើ​តួ​ប្រុស​ដែល​ឆ្កួត​វង្វេង​នឹង​ស្នេហា​រហូត​ជាប់​​ចោទ ។ ចំណែក​យុវជន​នោះ​វិញ នៅ​ពេល​ត្រូវ​នាងចោទប្រកាន់​បែប​នេះ រូបគេ​ក៏​និយាយ​បើក​កកាយ​វិញ​ថា មុន​នឹង​កើតរឿង​១​ថ្ងៃ​ ខ្លួន​និង​នាង​បានដេក​នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​នោះ​១​យប់​ម្ដង​មកហើយ ប៉ុន្តែ​ហេតុ​អ្វី​បានជា​នាង​មិន​ប្ដឹង? ។ លុះដល់​យប់​ទី​២ ​នាង​ព្រមព្រៀង​សោះ​ បែរជា​ហៅសាច់ញាតិ​ឲ្យ​មក​ចាប់​ខ្លួន និង​ប្ដឹង​ថា​ ប៉ុនប៉ង​ចាប់​រំលោភ​បែប​នេះ​ទៅ​វិញ ។

ជុំវិញ​បញ្ហា​នេះ ទុក​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​រក​យុត្តិធម៌​ សម្រាប់អ្នក​រង​គ្រោះ​ក្នុង​រឿង​ស្នេហា​នេះ​ទៅ​ចុះ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ យុវជន​ជាប់​ចោទ​ឈ្មោះ ផុ​ន លី​ផេង អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ខាងលើ ចំណែក​នាង​ជា​សង្សារ​មាន​អាយុ​២៣​ឆ្នាំ កម្មការិនី​រោងចក្រ​កាត់ដេរ​ដែរ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ជាមួយ​គ្នា ។

តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ បាន​ឲ្យ​ដឹង​តាម​ការ​បំភ្លឺ​របស់​នារី​រូប​នេះ​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ខណៈ​នាង​ដើរ​ចេញពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ យុវជន​ខាងលើ ​បាន​ដើរ​តាម​ពីក្រោយ​រហូត​ដល់​បន្ទប់​ដែល​នាង​ជួល​ស្នាក់នៅ រួច​ហើយ​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​របស់​​នាង​តែ​ម្ដង ។ បន្ទាប់​មក រូបគេ​បាន​សុំ​នាង​រួមរ័កស្នេហា​ ហើយ​នាង​បាន​ប្រាប់​ថា ​ពុំ​សូវ​ស្រួលខ្លួន​ទេ
ប៉ុន្តែ​រូបគេ​មិន​ស្ដាប់​នាង​ឡើយ ​និង​បាន​ចាប់​នាងប៉ង​រំលោភ​តែ​ម្តង តែ​ពេល​នោះ ​ដោយ​ត្រូវ​សាច់ញាតិ​នាង​ទៅ​ទាន់ ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រោយ​ពេល​ចាប់ខ្លួន យុវជន​ជាប់ចោទ​និយាយ​ថា ខ្លួន​និង​នាង​បាន​ស្រឡាញ់​គ្នា​ជា​គូសង្សារ ទើប​ខ្លួន​អាច​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​របស់​នាង​បាន ។ ម្យ៉ាងទៀត កាលពី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ខ្លួន​និង​នាង​បាន​ដេក​នៅ​ជាមួយ​គ្នា​ពេញ​១​យប់​ម្តង​ហើយ តែ​ខណៈនោះ​នាង​មិនបាន​ប្ដឹងប្តល់​សោះ ។

លុះ​ថ្ងៃ​បន្ទាប់ ខ្លួន​បាន​បបួល​នាង​ដេក​នៅ​ជាមួយ​គ្នា​ទៀត​ហើយ​នាង​ក៏​យល់ព្រម​ឥត​ប្រកែក​ដែរ ប៉ុន្តែ​នៅ​ពេល​កំពុង​ចាប់ផ្ដើម​រួម​រ័ក ស្រាប់តែ​សាច់ញាតិ​ទៅ​ទាន់ ហើយ​នាង​ក៏​បាន​ចោទប្រកាន់​ថា​ ខ្លួន​ប៉ុនប៉ង​ចាប់រំលោភ​ទៅ​វិញ​។យុវជន​រូប​នេះ​និយាយ​ទៀត​ថា ខ្លួន​ស្រឡាញ់នាង​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​គិត​ថា ​ស្រឡាញ់ទុកជា​ការ​លេង​សើច​នោះ​ដែរ គឺ​ស្រឡាញ់​ជា​គូអនាគត ដោយ​ខ្លួន​គិត​ថា​ នឹង​ឲ្យ​ឪពុក​ម្ដាយ​សាច់ញាតិ​ចូល​ស្ដីដណ្ដឹង​យក​នាង​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ប៉ុន្តែ​ខ្លួន​មិន​យល់​ថា ហេតុ​អ្វី​ទើប​នាង​ដាច់​ចិត្ត​ប្ដឹង​ថា​ខ្លួន​ចាប់រំលោភ​បែប​នេះ​សោះ ហើយ​ខ្លួន​សង្ស័យ​ថា​នាង​និង​ក្រុម​គ្រួសារ​រៀបចំ​គម្រោង​ចាប់ខ្លួន​ទៀត​ផង ។ ខ្លួន​មិន​នឹក​ស្មានថា​ចិត្ត​នាង​បែប​នេះ​ឡើយ ព្រោះ​អ្វី​ៗ​កើត​ចេញពី​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ការ​ព្រមព្រៀង​គ្នា​ទាំងអស់ ។

ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ នគរបាលបាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​យុវជន​នេះ​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ចំពោះ​ចំណាត់​ការ​បែប​ណា​នោះ​គឺ​ស្រេច​នៅ​លើ​តុលាការ​តែ​ប៉ុណ្ណោះ ។ទោះជា​ បែប​នេះ​ក្តី អ្នក​ចាញ់​ក្នុង​រឿង​ស្នេហា​នេះ​គឺ​ច្រើន​តែ​តួ​ប្រុស​ទេ ។ អ្នកខ្លះ​ព្រមព្រៀងគ្នា​មែន តែបើ​ភ្លេច​គិត​ថា​នារី​ជា​ដៃគូ​ជា​អនីតិជន ទោះ​ព្រមព្រៀង​គ្នា​ក៏​ខាង​ប្រុស​នៅ​តែ​មានទោស​ដែរ ។

សម្រាប់​ករណី​ខាងលើ មានទោស ឬ​មិន​មានទោស ​គឺ​អាស្រ័យ​លើ​ភាគី​នារី​នោះហើយ បើ​ចោទ​ថា​ ប៉ង​រំលោភ​ហើយ ខាង​ប្រុសប្រឈម​នឹង​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ ​និង​គ្រាន់តែ​ធូរស្រាល​ព្រោះ​មិន​ទាន់​រំលោភ​បាន​សម្រេចប៉ុណ្ណោះ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ