អ្នកដឹងគុណទោះជាជួបទុក្ខភ័យក៏អាចរំដោះខ្លួនបាន
តាមការសិក្សាអំពីដំណើរព្រះពោធិសត្វ គឺស្ទើរតែគ្រប់ជាតិកំណើតរបស់លោកនិយាយតែអំពីកិរិយាបម្រើមាតាបិតាជាចម្បង ដូចនៅក្នុងមង្គលសូត្រទាំង៣៨ប្រការ ក្នុងនោះក៏មាននិយាយអំពីកិរិយាបម្រើមាតា១ កិរិយាបម្រើបិតា១ជាមង្គលដ៏ឧត្តម ។ តួយ៉ាងដូចមាននិទានអំពីសត្វត្មាតពោធិសត្វរកចំណីអាហារចិញ្ចឹមមេបាទាំងទ្វេដែលងងឹតភ្នែក ថ្ងៃមួយត្មាតពោធិសត្វនោះជាប់អន្ទាក់ព្រានព្រៃក៏ដល់នូវសេចក្តីទួញសោកយំរៀបរាប់អាណិតអាសូរមេបានឹងត្រូវជួបទុក្ខវេទនាយ៉ាងណានៅពេលអត់ពីខ្លួនទៅ។ ឯព្រានគ្រាន់តែឮទំនួញវិយោគបែបនេះមានចិត្តអាណិតអាសូរក៏ដោះលែងព្រានពោធិសត្វនោះទៅហោង ។…
ចែករំលែកព័តមាននេះ