ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់អាជ្ញាធរខេត្តកំពត ​បកស្រាយ​លើ​​ករណី​​​ដាំ​បង្គោល​ចូល​​​សមុទ្រ…

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ អាជ្ញាធរ​ខេត្ត លោក​ជាវ តា​យ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ​បាន​បើក​សន្និសីទកាសែត ដេ​ី​ម្បី​ឆ្លេ​ី​យ​តប​ទៅ​នឹង​ព័ត៌មាន​មួយ​ចំនួន​…

ខេត្តកំពត​ ៖ អាជ្ញាធរ​ខេត្ត លោក​ជាវ តា​យ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ​បាន​បើក​សន្និសីទកាសែត ដេ​ី​ម្បី​ឆ្លេ​ី​យ​តប​ទៅ​នឹង​ព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​ចុះ​ផ្សាយ​អំពី​ករណី​បោះ​ប​ង្គោ​ល​ចូល​ទៅ​ក្នុង​សមុទ្រ ​ស្ថិតភូមិសាស្ត្រ​តំបន់​ភ្នំ​ដូង ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រេ​ី​យកោះ ក្រុង​កំពត ខេត្តកំពត​ ។ គួររំលឹកថា៖ ករណីបោះបង្គោល​​​យ៉ាង​វែង​ចូល​​ក្នុង​សមុទ្រ ​​ពិតជាមានប្រាកដ​​មែន..!​

លោក​បាន​មាន​ប្រសាសន៍​បញ្ជា​ក់ថា ដី​ដែល​បោះបង្គោល​ខាង​លេ​ី​ គឺ​មាន​ទំហំ​៤៥,៦១៤​ហិកតា នៅ​ខាង
​កេ​ី​ត​ភ្នំ​ដូង​ដី​នេះ​ ពី​ដើម​ឡើយ​ជា​ប្រភេទ​ដី​អូរ​ចិញ្ចឹម​ក្តាម និង​បង្គា ដែល​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​អ្នកកាន់កាប់​អាស្រ័យ​ផល ​នៅ​ក្នុង​កំឡុង​ឆ្នាំ២០០៨​មក ។ ដី​នេះ​​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នោះ​ ក៏​បាន​ស្នើ​សុំ​ចេញ​ប​័ណ្ណ​កម្ម​សិ​ទ្ធិពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជា ។

លោកបន្តថា ​ក្នុង​ខែឧសភា ឆ្នាំ​២០០៨ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ក៏​បាន​សម្រេច​យល់ព្រម​តាម​សំ​ណេ​ី​​​របស់​អភិបាល​ខេត្តកំពត ដេ​ី​ម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​លេ​ី​ផ្ទៃដី​ស្នេ​ី​សុំ​ខាង​លេ​ី ព្រមទាំង​នឹង​អនុញ្ញាត​​​ប្រែក្លាយ​ពី​អ៊ូរ​ចិញ្ចឹម​បង្គា ក្តាម ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ឬ​ទេសចរណ៍​កែ​ច្នៃ​ ។

​បន្ទាប់​ពី​បកស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ទើប​ដឹងថា ប​ង្គោល​​ដែល​បោះ​ក្នុង​សមុទ្រ​នោះ គឺជា​ដី​កម្មសិទ្ធិ ស្រប​ច្បាប់​ពិតប្រាកដ​មែន តែ​អ្វី​ដែល​ទាស់ភ្នែក​នោះ គឺ​វា​ប្រែប្រួល​ស្ថានភាព​ដី​ពី​ព្រៃ​មក​វាល​ ដែល​ធ្វើ​អោយ​មហា​ជន​មានការ​សង្ស័យ ​និង​មានការ​ភាន់​ច្រឡំថា​ ជា​ករណី​រំលោភ​បំពាន​ចូល​ក្នុង​សមុទ្រ ។

​យ៉ាងណា​ក៏​ដោយ​ មហាជន​នៅតែមិន​សប្បាយចិត្ត​នោះ​ទេ ពីព្រោះ​ពួក​គាត់​យល់​ឃើញ​ថា ដី​ក្នុង​សមុទ្រ​មាន​ប្លង់​កម្មសិទ្ធិ រីឯ​ដី​លើគោក​ជិត​តំបន់​ខាងលើ មិន​មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​ឡើយ ។ ដោយ​ឡែក​ចំណុច​បង្គោល​ខាងលើ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា​ ជា​តំបន់​ស្រែ​អ៊ូ​ចិញ្ចឹម​ក្តាម​ និង​បង្គា​របស់​ពលរដ្ឋ​ទាំង១២​គ្រួសារ​តែ​ការ​ពិត​ដោយសារ​តែ​ចំណុច​ខាងលើ​នេះ​វា​ប្រែប្រួល​ស្ថានភាព​ដី​ព្រៃ​ក៏​អស់បាត់​ភ្លឺបាត់​ទំនប់​ដែល​ធ្លាប់​មាន​កន្លង​មក ដោយ​ប្រជាពលរដ្ឋ​ទាំង​១២ គ្រួសារ​ឈប់​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​ក្តាម​ និង​បង្គា​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ ទើប​ចំណុច​នេះ​ក្លាយ​ដូច​ជា​មាត់សមុទ្រ​វាល​ល្វឹងល្វើយ​ដោយសារ​តែ​ទឹកជោរ​នាច​បោកបក់​ជា​រៀងរាល់ថ្ងៃ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ