ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេង​៥​ម៉ោង​១​យប់​គ្រប់គ្រាន់​ទេ?

4 ឆ្នាំ មុន

តើ​អ្នក​ត្រូវ​ក្រោក​ពី​គេង​ពី​ព្រលឹម ឬ​ជា​ឪពុក​ម្តាយ​ថ្មីថ្មោង​មែន​ទេ ? ពេល​ខ្លះ​ជីវិត​ត្រូវការ​អ្នក ហើយ​យើង​ក៏​មិន​បាន​គេង​គ្រប់គ្រាន់​ដោយសារ​តែ​ត្រូវការ​បម្រើ​ជីវិត ។ ប៉ុន្តែ​ការ​គេង​ត្រឹមតែ ៥​ម៉ោង​ក្នុង​រយៈពេល​ធ្វើការ​២៤​ម៉ោង ពិតជា​មិនមែន​ជា​ចំនួន​ដែល​គ្រប់គ្រាន់​ឡើយ ជា​ពិសេស​បើសិនជា​វា​កើតឡើង​រយៈពេល​យូរ…

តើ​អ្នក​ត្រូវ​ក្រោក​ពី​គេង​ពី​ព្រលឹម ឬ​ជា​ឪពុក​ម្តាយ​ថ្មីថ្មោង​មែន​ទេ ? ពេល​ខ្លះ​ជីវិត​ត្រូវការ​អ្នក ហើយ​យើង​ក៏​មិន​បាន​គេង​គ្រប់គ្រាន់​ដោយសារ​តែ​ត្រូវការ​បម្រើ​ជីវិត ។ ប៉ុន្តែ​ការ​គេង​ត្រឹមតែ ៥​ម៉ោង​ក្នុង​រយៈពេល​ធ្វើការ​២៤​ម៉ោង ពិតជា​មិនមែន​ជា​ចំនួន​ដែល​គ្រប់គ្រាន់​ឡើយ ជា​ពិសេស​បើសិនជា​វា​កើតឡើង​រយៈពេល​យូរ ។ តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​មនុស្ស​ច្រើន​ជាង​១០០០០​នាក់ បាន​ឲ្យ​ដឹង​ថា សមត្ថភាព​ធ្វើការ​របស់​មនុស្ស​យើង​នឹង​ថយ​ចុះ​បើសិនជា​ការ​គេង​មិន​អាច​ធ្វើ​បានជា​មធ្យម​ពី ៧ ទៅ ៨​ម៉ោង​ទេ ។

ការ​គេង​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​ការងារ​របស់​រាង​កាយ​បាន​ល្អ​បំផុត ជា​ពិសេស​៖ •​ការ​ទាក់ទង, •​ការ​រៀប​គម្រោង និង •​ការ​សម្រេចចិត្ត​អ្វីមួយ ។

មនុស្ស​យើង​ភាគច្រើន​មិន​បាន​គេង​គ្រប់គ្រាន់​ឡើយ ។ យោង​ទៅ​តាម​មជ្ឈមណ្ឌល​សម្រាប់​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញវ័យ​អា​មេ​រិ​ក​ច្រើន​ជាង​មួយ​ភាគ​បី​គឺ​មិន​បាន​គេង​គ្រប់គ្រាន់​ជា​ប្រចាំ​ឡើយ ។ យ៉ាងណាមិញ​តម្រូវការ​សម្រាប់​ការ​គេង​របស់​មនុស្ស ម្នាក់​ៗ​គួរតែ​៖

•​ទារក​ទើបនឹង​កើត​៖ ១៤​ទៅ​១៧​ម៉ោង
•​ទារក​កើត​ចេញ​ខែ​៖ ១២ ទៅ​១៥​ម៉ោង
•​ទារក​ទើប​ចេះ​ដើរ​តេសតាស​៖ ១១​ទៅ ១៤​ម៉ោង
•​កុមារ​ត្រៀម​ចូល​រៀន​៖ ១០​ទៅ​១៣​ម៉ោង
•​កុមារ​អាយុ​ចូល​រៀន​៖ ៩​ទៅ​១១​ម៉ោង
•​យុវវ័យ​៖ ៨ ទៅ ១០​ម៉ោង
•​មនុស្ស​វ័យ​ជំទង់​៖ ៧​ទៅ​៩​ម៉ោង

•​មនុស្ស​ពេញវ័យ​៖ ៧​ទៅ​៩​ម៉ោង
•​មនុស្ស​ចាស់ ៧​ទៅ​៨​ម៉ោង
អាការ ភ្លាម​ៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​សម្តែង​ចេញ​ដូច​ខាងក្រោម​នេះ​៖
•​ងងុយគេង​ខ្លាំង
•​ស្ងាប​ជាប់
•​កង្វះ​ការ​ផ្ចង់អារម្មណ៍
•​ឆេវឆាវ
•​អស់កម្លាំង​នៅ​ពេល​ថ្ងៃ

•​ភ្លេចភ្លាំង​ច្រើន
•​ថប់​អារម្មណ៍

អាការ​ទាំង​អស់នេះ​នឹង​កាន់តែ ធ្ងន់​ទៅ​ៗ​កាលណា​អ្នក​មិន​បាន​គេង​កាន់តែ​ច្រើន ។ អ្នក​ប្រហែលជា​ធ្លាប់​មាន​អាការ​រវើរវាយ​ច្រើន​ថែម​ទៀត​ផង​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ