ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​សម្បុក​នេះត្រឹមតែ២ថ្ងៃ… ក្មេង​ៗ​សោះ​ខូចអនាគត​អស់ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ក្រសោប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ជាង​១០​នាក់ ដែល​ភាគច្រើន​នៅ​ក្មេង​ៗ​សោះ ។ ករណី​បោសសំអាត​គ្រឿងញៀន​ដែល​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​របស់​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ ត្រឹមតែ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​២៥ ឧសភា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ក្រសោប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ជាង​១០​នាក់ ដែល​ភាគច្រើន​នៅ​ក្មេង​ៗ​សោះ ។ ករណី​បោសសំអាត​គ្រឿងញៀន​ដែល​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​របស់​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ ត្រឹមតែ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​២៥ ឧសភា​នេះ នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ទាំង​១១​នាក់ សមត្ថកិច្ច​ប្រាប់​អត្តសញ្ញាណ​ជនសង្ស័យ​តែ​៣​នាក់​ទេ ១-​ឈ្មោះ​សៃ​វ៉ា​ន់​ណា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​សំណាក់​មួយ ក្នុងភូមិ​កើតហេតុ ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែ​ត (​ជួញដូរ​) ២-​ឈ្មោះ​រឿ​ន សា​រុន ហៅ​ប៊ី (​ចែកចាយ​) និង​៣- ឈ្មោះ​ឆៃ កុសល ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត (​ប្រើប្រាស់​)​។

តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​លុះ​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ដើរ​ចូល​ផ្ទះសំណាក់​ក៏​ឃាត់ខ្លួន​និង​ឈាន​ទៅ​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១២​កូន​ថង់​តូច និង​១២​កូន​ថង់​តូច​ទៀត​កិប និង​ក្រដាស់ប្រាក់​១០០​រៀល និង​ថ្នាំ​គ្រាប់ WY ចំនួន​37​គ្រាប់ /​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​ដប កែ​ច្នៃ​១ ។

ក្រៅពី​នេះ​សមត្ថកិច្ច​ក្របួច​បាន​ជនសង្ស័យ​ប្រើប្រាស់​៨​នាក់​ផ្សេង​ទៀត ដែល​អ្នក​ប្រើប្រាស់​ទាំងនេះ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​៤​កូន​ថង់​តូច និង​ដប​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១ ។ របាយការណ៍​បន្ត​ថា លុះ​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​រឿ​ន សា​រុន ហៅ​ប៊ី នៅ​ចំណុច​ផ្លូវ​សុខភាព ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កូន​ថង់​ធំ​ល្មម ជនសង្ស័យ​វេច​ខ្ចប់​ក្នុង​ថង់​ខ្មៅ​ហើយ​គ្រវែង​ចោល​លើ​ស្មៅ​ពេល​សមត្ថកិច្ច​ដេញ​តាម​ចាប់ ។ លុះ​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៥ ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ទៀត នៅផ្ទះ​សំណាក់​មួយ​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត គឺ​ឈ្មោះ​ឆៃ កុសល់ ហៅ​ម៉ៅ ។

លោក​វរសេនីយ៍ឯក ធិ​ន​ស៊ិ​ន ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា ប្រតិបត្តិការ​បង្ក្រាប​បោសសំអាត​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​កម្លាំង​របស់​លោក​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម និង​ជា​បន្តបន្ទាប់​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ​អាត់​ខែ​ម​ស្នងការ​នគរបាល​ខេត្ត ។ លោក​បន្ត​ថា ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ