ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរជីវិតកសិករខ្លាំងណាស់…ឃាតករ​រន្ទះ​តែង​បា.ញ់​បែបនេះ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តី​រាយ​ការណ៍​​ឱ្យ​ដឹង​ថា​ មនុស្ស២នាក់បានស្លាប់ហេតុ​ការ​ណ៍​រន្ទះបាញ់​ ​​កើតឡើង​កាលពី​វេលា​ម៉ោង០៤ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៦​ ឧសភា ​ស្ថិតភូមិ​ចំណុច​ភូមិ​ខ្សាច់​ហាប ឃុំ​ឈើ​តុំ ស្រុក​ក្រគរ…

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តី​រាយ​ការណ៍​​ឱ្យ​ដឹង​ថា​ មនុស្ស២នាក់បានស្លាប់ហេតុ​ការ​ណ៍​រន្ទះបាញ់​ ​​កើតឡើង​កាលពី​វេលា​ម៉ោង០៤ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៦​ ឧសភា ​ស្ថិតភូមិ​ចំណុច​ភូមិ​ខ្សាច់​ហាប ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​ខណៈពួក​គាត់កំពុង​យក​ក្របី​ទៅ​ឃ្វា​ល ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ទាំង២​នាក់ ម្នាក់​ឈ្មោះ ជា សាន្ត អាយុ​៦០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជា នៅ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូរណ៍ ។ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បាន​យក​ក្របី​ទៅ​មើលថែ​នៅឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបន្ត មុន​ពេល​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​​យក​ក្របី​ទៅ​ឃ្វាល​នៅ​ចំណុច​ជិត​ចំការ​ដំឡូង ជា​ការ​ដ្ឋាន​​ចិន ពេលនោះ​ក៏​​មាន​ភ្លៀង ផ្គរ និង​​​រន្ទះ មកបាញ់ចំ​​ជន​រង​គ្រោះ​ដែល​កំពុង​ឃ្វាលក្របី បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័មបំផុត ។ ​ជន​រង​គ្រោះ​ឈ្មោះ​នៅ ត្រូវ​បាន​រន្ទះបាញ់​រហែក​ខោអាវ ស្ទើរសល់​តែ​ខ្លួន​ទទេរ​ដេក​ផ្កាប់មុខ រីឯបុរស​ឈ្មោះ​សាន្ត ឃើញ​នៅ​មាន​ខោ​អាច​ស្លាប់​ដេក​ផ្កាប់មុខ ។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​កន្លែង​កើតហេតុ បាន​ចុះ​ពី​និត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន រូ​ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ ដឹក​យក​មក​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋា​ន នៅ​ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​វិញ ។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះ គឺកំពុង​ប្រឈម​​ខ្លាំង​បំផុតចំពោះ​ករណី​រន្ទះ​បាញ់នេះ ព្រោះវា​​តែងតែ​​បង្ក​គ្រោះថ្នាក់ទាំងមនុស្ស និងសត្វ​រហូតបាត់បង់ជីវិតបែបនេះ ។ ដូច្នេះ សូមបងប្អូន​ទាំងអស់ ត្រូវតែបង្កើន​ការប្រុង​ប្រយ័ត្នលើស​ុវត្ថិភាព​ខ្លួនឯង​ឱ្យបានខ្ពស់បំផុត ។ (សម្រួលដោយ​៖ ស្រីណា​)

អត្ថបទសរសេរ ដោយ