ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​នៅ​តែ​ខ្លាំង ! Messi ឆក់​យក​ស្បែកជើង​មាស ខណៈ CR7 គ្មាន​មុខ​សូ​ម្បី Top 10

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​ឆ្នាំ​២០១៩ ដែល​ជា​លើក​ទី​៦​របស់​ខ្លួន ក្រោយ​ពី​ទទួល​បាន​លទ្ធផល​គ្រាប់​បាល់​ក្នុង​រដូវ​កាល​នេះ​៣៦​គ្រាប់ ដែល​ស្ថិត​នៅ​លើ​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​ឆ្នាំ​២០១៩ ដែល​ជា​លើក​ទី​៦​របស់​ខ្លួន ក្រោយ​ពី​ទទួល​បាន​លទ្ធផល​គ្រាប់​បាល់​ក្នុង​រដូវ​កាល​នេះ​៣៦​គ្រាប់ ដែល​ស្ថិត​នៅ​លើ​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe ។

Messi បាន​ទទួល​ពាន​នេះ​បី​ឆ្នាំ​ជាប់​គ្នា​ហើយ ក្រោយ​ពី Mbappe មិន​មានសំណាង​នៅ​កាលពី​ថ្ងៃ​សុក្រ ក្នុង​ការ​ប្រកួត​របស់ PSG ។ Mbappe ត្រូវ​ស៊ុត​ឱ្យ​បាន​៥​គ្រាប់​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​លី​គ​១ របស់ PSG ដើម្បី​អាច​យក​ពាន​ស្បែកជើង​មាស​បាន ។ តែ​រូបគេ​អាច​រកបាន​ត្រឹមតែ​មួយ​គ្រាប់​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​គេ​មាន​គ្រាប់​បាល់​សរុប​ក្នុង​រដូវ​កាល​នេះ​៣៣​គ្រាប់ ។

រីឯ​គូប្រជែង​ម៉ឺន​ឆ្នាំ​របស់ Messi កីឡាករ Cristiano Ronaldo វិញ​រក​គ្រាប់​បាល់​ត្រឹមតែ​២១​គ្រាប់​ប៉ុណ្ណោះ ដែល​គេ​អាច​ចាត់ទុកជា​រដូវ​កាល​អាក្រក់​ជាងគេ​មួយ​របស់​កីឡាករ​រូប​នេះ តាំងពី​លេង​នៅ Manchester United រដូវ​កាល 2008-09 មក ។ នេះ Ronaldo មិន​ត្រឹមតែ​នៅ​ក្រោម Quagliarella, Duvan Zapata និង Krzysztof Piatek នោះ​ទេ​។ គេ​មិន​ទាំង​ស្ថិត​នៅ​ក្នុង​ចំណោម Top10 ផង​ដែរ ៕

ខាងក្រោម​នេះ​គឺជា​លំដាប់ថ្នាក់​នៃ​ចំនួន​គ្រាប់​របស់​កីឡាករ​នីមួយ​ៗ ៖

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ