ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជប៉ុន លោក​​ត្រាំ​សម្ដែង​ការ​គោរព​កូរ៉េ​ខាងជើង​សម្រាល​ពាក្យ​លើ​អុី​រ៉​ង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ចុង​ស​ប្ដា​ហ៍​ពោរពេញ​ដាយ​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍ តាម​រយៈ​ការ​វាយ​កូន​គោល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ និង​ការ​ទស្សនាការ​ប្រកួត​កីឡា​បោកចំបាប់​ស៊ូ​ម៉ូ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៧​ ឧសភា ​បង្ហាញ​នូវ​ភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​លើក​ពី​ការ​គោរព​គ្នា​ដ៏​ធំធេង​មួយ…

សហរដ្ឋអាមេរិក ៖ ក្រោយ​ចុង​ស​ប្ដា​ហ៍​ពោរពេញ​ដាយ​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍ តាម​រយៈ​ការ​វាយ​កូន​គោល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ និង​ការ​ទស្សនាការ​ប្រកួត​កីឡា​បោកចំបាប់​ស៊ូ​ម៉ូ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៧​ ឧសភា ​បង្ហាញ​នូវ​ភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​លើក​ពី​ការ​គោរព​គ្នា​ដ៏​ធំធេង​មួយ រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ហើយ​សម្រាល​វោហា​សាសន៍​លើ​អុី​រ៉​ង់​។

ពេល​បើក​ការ​ជួប​គ្នា​កំពូល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ត្រាំ​ថ្លែង​ថា រឿង​ល្អ​ៗ​នឹង​កើត​មាន​ជាមួយ​កូរ៉េ​ខាងជើង​។ យើង​បាន​ត្រួសត្រាយ​ផ្លូវ​ជា​ច្រើន​។ ការ​គោរព​គ្នា​ល្អ​មួយ​បាន​បង្កើត​ឡើង រហូត​ដល់​ពិត​ណាស់​ជា​ការ​គោរព​គ្នា​ដ៏​ធំ​មួយ រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​។ លោក​ចង់​និយាយ​សំដៅលើ​ការ​ជួប​គ្នា​កំពូល​២​លើក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​កាលពី​ខែមិថុនា​២០១៨​នៅ​សិង្ហ​បុរី​បន្ទាប់​មក​នៅ​ក្រុង​ហាណូយ​នា​ខែកុម្ភៈ ទោះបី​ការ​ជួប​គ្នា​ចុង​ក្រោយ​នោះ​បាន​បញ្ចប់​ដោយ​បរាជ័យ​ក្ដី​។

ចាប់តាំងពី​ពេល​នោះ​មក ការ​ចរចា​គ្នា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ត្រូវ​ជាប់​គាំង ហើយ​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើ​នា​ដើមខែ​ឧសភា​ការ​សាកល្បង​មី​សី​ុ​ល​រយៈ​ខ្លី​នានា​។ ប៉ុន្តែ​លោក​ត្រាំ​បាន​និយាយ​សម្រាល​រួច​ហើយ​ចំពោះ​សកម្មភាព​ទាំងនោះ​។ លោក​ថា​កូរ៉េ​ខាងជើង​គ្រាន់តែ​បាញ់​សាក​អាវុធ​តូច​ៗ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​មានការ​រំខាន​ដល់​មនុស្ស​មួយ​ចំនួន​ក្នុង​ប្រទេស​ខ្ញុំ និង​ក្នុង​ប្រទេស​ឯទៀត​ៗ​ប៉ុន្តែ​ពុំ​មែន​ខ្ញុំ​ឡើយ​។

លោក​ស៊ី​ន​ហ្សូ​អា​បេ​តែង​លើក​ជា​ទៀងទាត់​ពី​គ្រោះថ្នាក់​សម្រាប់​ជប៉ុន ចំពោះ​បណ្ដា​មី​សី​ុ​ល​រយៈ​ខ្លី​កូរ៉េ​ខាងជើង​។ ស្ដី​ពី​បញ្ហា​កូរ៉េ​ខាងជើង​លោក​ត្រាំ​និង​លោក​អា​បេ គ្រោង​លើក​មក​និយាយ​គ្នា នា​រសៀល​ថ្ងៃ​ទី​២៧​ឧសភា ពិសេស​ពី​បញ្ហា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​ចាប់ពង្រត់​ទៅ​កូរ៉េ​ខាងជើង កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០​និង​១៩៨០ ក្នុង​គោលបំណង​បណ្ដុះបណ្ដាល ចារបុរស​កូរ៉េ​ខាងជើង តាម​រយៈ​ការ​បង្រៀន​ពី​វប្បធម៌​និង​ភាសា​ជប៉ុន​។

លោក​អា​បេ​ដែល​ចាត់​ទុក​រឿង​នោះ​ថា​សំខាន់​ចំពោះ​នយោបាយ​ក្នុង​ប្រទេស ធ្លាប់​បាន​ស្នើ​ដល់​លោក​ត្រាំ ឲ្យ​លើក​បញ្ហា​នោះ​ក្នុង​ការ​ពិភាក្សា​របស់​លោក ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​អា​បេ​ខ្លួនឯង​ក៏​បង្ហាញ​ជា​ច្រើន​លើក ពី​បំណង​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ដែរ​។

នៅ​ជប៉ុន​លោក​ត្រាំ​ក៏​ប្រកាន់​យក​ឥរិយាបថ បែប​បង្រួបបង្រួម​មួយ​ចំពោះ​អុី​រ៉​ង់​ផង​ដែរ ខណៈ​ទំនាក់ទំនង​កំពុង​មាន​ភាព​តានតឹង​រួច​ហើយ រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​ដែល​មានការ​បំពុល​ខ្លាំង ចាប់​តាំងពី​ដើមខែ​នេះ​មក​។ លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​ជឿជាក់​ដែល​អុី​រ៉​ង់​ចង់​និយាយ​គ្នា ហើយ​បើ​គេ​ចង់​និយាយ​នោះ​យើង​នឹង​និយាយ​គ្នា​។ យើង​នឹង​ចាំ​មើល​ថា​តើ​មាន​អ្វី​កើត​មាន ប៉ុន្តែ​រឿង​មួយ​ខ្ញុំ​មានការ​ប្រាកដ​ក្នុង​ចិត្ត​គឺៈ លោក​ស៊ី​ន​ហ្សូ​អា​បេ​បើ​តាម​សារព័ត៌មាន​ថា​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នោះ ព្រោះ​លោក​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​បណ្ដា​មេដឹកនាំ​អុី​រ៉​ង់​។

មុន​នេះ​លោក​ត្រាំ​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​បាន​ជួប​គាល់​ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន​ណា​រូ​ហ៊ី​តូ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ