ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្តែងៗ ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​មុខ​ការដ្ឋាន​សំណង់ សង្ស័យ​ជា​អំពើ​ឃាតក.ម្ម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ក្រោយ​ពេល​ដែល​គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ដឹក​សព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​គេចខ្លួន​បាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ក្រោយ​ពេល​ដែល​គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ដឹក​សព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​គេចខ្លួន​បាត់ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ជា​បន្តបន្ទាប់​រហូត​មាន​នគរបាល​បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​មុខ​ការដ្ឋាន​សំណង់ ហាវ វិ​ន លក់​គ្រឿងសំណង់​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុង​ក្រុម​ទី​១១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

​តាមការ​​សមត្ថកិច្ច​របស់​ពិនិត្យ​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះជា​បុរស មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ពាក់​អាវយឺត​ដៃខ្លី ពណ៌​ស មាន​សរសេរ​អក្ស​ចិន​ពីមុខ ស្លៀកខោ​យឺត​ជើងវែង​ពណ៌​ខ្មៅ សង្ស័យ​ជា​អំពើ​ឃាតកម្ម ។

បន្ទាប់​ពី​នគរបាល​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ