ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​តា​ឥសី​ក្នុង​ល្អាង​ភ្នំ​កំពង់ត្រាច​ត្រូវ​​យក​ចេញ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ អាជ្ញាធរ​គ្រោង​យក​រូបសំណាក​តា​ឥសី និង​រូប​ផ្សេង​ទៀត​ចេញពី​រូងភ្នំ​កំពង់ត្រាច ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​ធម្មការ​ស្រុក​-​ខេត្ត…

ខេត្តកំពត ៖ អាជ្ញាធរ​គ្រោង​យក​រូបសំណាក​តា​ឥសី និង​រូប​ផ្សេង​ទៀត​ចេញពី​រូងភ្នំ​កំពង់ត្រាច ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត មន្ត្រី​មន្ទីរ​ទេសចរណ៍ និង​ធម្មការ​ស្រុក​-​ខេត្ត ។

កិច្ចប្រជុំ​នោះ​ស្វែងរក​ដំណោះ​ស្រ័យ​រឿង​អ្នក​យក​រូបសំណាក​តា​ឥសី និង​រូប​មេទ័ព​ជិះសេះ​ដាក់​ក្នុង​រូងភ្នំ​រមណីយដ្ឋាន​ទេសចរណ៍​កំពង់ត្រាច​។ សមត្ថកិច្ច​តម្រូវ​ឲ្យ​អ្នក​ដាក់​រូបសំណាក​ក្នុង​រូងភ្នំ​យក​ទៅ​ដាក់​នៅ​ក្នុង​បរិវេណ​ទី​វត្ត​អារាម​វិញ​។

លោក​ឃឹម សាមី អភិបាលរង​ស្រុក​កំ​ពង​ត្រាច ឲ្យ​ដឹង​ថា​«​ការ​ដាក់​រូបសំណាក​តា​ឥសី និង​រូប​មេទ័ព​ជិះ​សេះ​នៅ​ក្នុង​រូងភ្នំ អាជ្ញាធរ​មិន​បានដឹង​ទេ ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​មាន​សិទ្ធិ និង​មាន​ជំនឿ​ដែល​ខ្លួន​ជឿ ប៉ុន្តែ​ភ្នំ​រមណីយដ្ឋាន​នោះ ខាង​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពល​រដ្ឋណាយក​រូប​អ្វី​ទៅ​ដាក់​មិន​សម​ហេតុ​សម​ផល​បាន​ទេ »​។

លោក​ងា​ណ សុខ​តូ​ឡា អនុប្រធាន​មន្ទីរ​វប្ប​ធរ​និង​វិចិត្រសិល្បៈ​ខេត្តកំពត ឲ្យ​ដឹង​ថា​រូប ផ្សេង​ៗ​ដែល​គេ​ដាក់​ក្នុង​រូងភ្នំ​នោះ​មិន​មាន​ខុស​អ្វី​ពី​រចនាបថ​ទេ តែ​ខុស​ត្រង់​ថា​យក​ទៅ​ដាក់​ក្នុង​រូងភ្នំ​ជា​កន្លែង​ទេសចរណ៍ ។ ដូច្នេះ​ហើយ​លោក​សំណូមពរ​ឲ្យ​តំណាង​អ្នក​ដាក់​រូប​ទាំងនោះ​ក្នុង​រូងភ្នំ​យក​ចេញ ដោយ​យក​ទៅ​ដាក់​ក្នុង​វត្ត​វិញ​។

លោក​ស្រ៊ុ​ន ភាព មន្ត្រី​យោធា​តំណាង​អ្នក​ដាក់​រូបសំណាក ថា​នឹង​នាំពាក្យ​ទៅ​ប្រាប់​ម្ចាស់​រូបសំណាក តែ​ត្រង់​ព្រម​រើ​ចេញពី​រូងភ្នំ ឬ​មិន​រើ​មិន​ទាន់​ដឹង​ទេ ព្រោះ​ពេល​ដាក់​តាំង​រូប​ទាំងនោះ​បាន​ធ្វើ​ពិធី​តាម​ជំនឿ ។ អាជ្ញាធរ​ស្រុក​កំពង់ត្រាច​បាន​និយាយ​ថាបើ​គេ​មិន​យក​ចេញ​ទេ​ខាង​ស្រុក​មាន​គម្រោង​យក​រូបសំណាក​ទាំងនោះ​ចេញ​ទៅ​ដាក់​កន្លែង​ផ្សេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ