ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​កវីនិពន្ធ​លោក ស្វាយ សំ​អឿ ដាក់​លិខិត​​រក្សា​កម្មសិទ្ធិបញ្ញា​បទ​ចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រួសារ​របស់​កវី​លោក ស្វាយ សំ​អឿ បាន​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដើម្បី​រក្សា​កម្មសិទ្ធិបញ្ញា​បទ​ចម្រៀង ដែល​លោក​បាន​និពន្ធ​ឲ្យ​អ្នកចម្រៀង​ជំនាន់​មុន​បាន​ច្រៀង​។ ការ​​ដាក់​លិខិត​ទៅ​ក្រសួង​វប្បធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ គ្រួសារ​របស់​កវី​លោក ស្វាយ សំ​អឿ បាន​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដើម្បី​រក្សា​កម្មសិទ្ធិបញ្ញា​បទ​ចម្រៀង ដែល​លោក​បាន​និពន្ធ​ឲ្យ​អ្នកចម្រៀង​ជំនាន់​មុន​បាន​ច្រៀង​។ ការ​​ដាក់​លិខិត​ទៅ​ក្រសួង​វប្បធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​អ្នកស្រី ដុំ សុ​ផា​នី ដែល​ជា​ភរិយា​កវី ស្វាយ សំ​អឿ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់​ពី​បទ​ចម្រៀង​មរតក​ដើម​របស់​លោក ស៊ិ​ន ស៊ី​សា​មុត លោក​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ក៏​បាន​ធ្វើ​រឿង​នេះ​ដូច​គ្នា​។

បើ​តាម​ការ​ប្រកាស​របស់​លោក សេង ដា​រ៉ា ដែល​ជា​អ្នក​ស្រាវជ្រាវ​ចម្រៀង​មរតក​ដើម និង​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ភរិយា​របស់​លោក ស្វាយ សំ​អឿ មក​ដាក់​លិខិត​នៅ​ក្រសួង​នោះ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា លោក និង​អ្នកស្រី ដុំ សុ​ផា​នី ភរិយា​លោក ស្វាយ សំ​អឿ បាន​មក​ក្រសួង​វប្ប​ធម៌​ដើម្បី​ដាក់​លិខិត​រក្សា «​កម្មសិទ្ធិបញ្ញា​បទ​ចម្រៀង​»​ដែល​ស្វាមី​គាត់​បាន​និពន្ធ​ជូន​អ្នកចម្រៀង​ជំនាន់​មុន​ច្រៀង ។

លោក សេង ដា​រ៉ា បញ្ជាក់​ថា លោក​អ៊ុំ (​ភរិយា​លោក ស្វាយ សំ​អឿ​) មាន​វ័យ​ចំណាស់​ជាង​៧០​ឆ្នាំ​ប្លាយ​ហើយ ជំងឺ​ក៏​រួមរឹត គ្មាន​កូនចៅ​នឹង​គេ រស់នៅ​តែ​ម្នាក់ឯង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ។

បើ​តាម​លោក សេង ដា​រ៉ា ថា ចំពោះ​ការ​ដាក់​លិខិត​មក​ក្រសួង​ពាក់ព័ន្ធ​ទៅ​នឹង​កម្មសិទ្ធិបញ្ញា​នេះ លោក​ក៏​មិន​ប្រាកដ​ថា​អាច​ជួយ​គាត់​បាន​ប៉ុន្មាន​ដែរ ។ ហើយ​បទ​ចម្រៀង​ដែល​អ្នកស្រី ដុំ សុ​ផា​នី បាន​ដាក់​ស្នើ​សុំ​ទៅ​ក្រសួង​សុំ​កម្មសិទ្ធិបញ្ញា​នា​ពេល​នេះ​មាន​បទ ៖

១-​រថយន្ត​ថ្មី សា​មុត​-​ប៉ែន រ៉​ន (​ស្ម័គ្រ​បង​ដែរ​ឬ​អូន​ស្រី?​) ២-​កុំ​ឆ្លើយ​ថា​ទេ​( សា​មុត​-​ប៉ែន រ៉​ន​) ៣-​ចៅ​ដក (​សា​មុត​-​សទ្ធា​) ៤ -​ខ្យង​ក្តក់ (​សា​មុត ) ៥ -​គេង​មក​បង (​នូវ ណា​រិ​ន​) ៦-​កង​កម្ម​កង​កែវ (​សា​មុត​) ៧-​ចន្ទ​ស្នេហ៍​តែ​មួយ (​សា​មុត​) ៨-​ស្រមោល​អក្ខរា (​សា​មុត )​។

៩–​វាសនា​ចៅ​ចិត្រ (​សា​មុត ) ១០-​ក្បូន​កាកី (​សា​មុត​-​សុទ្ធា​) ១១-​សំណៅ​កាកី (​សា​មុត​) ១២-​សេក​និង​បញ្ចពណ៌ (​សា​មុត​-​សុទ្ធា​) ១៣-​ទំនួញ​នាង​សក់​ក្រអូប (​សុទ្ធា​) ១៤-​កាលណា​ផ្កា​រីក (​សា​មុត​-​ប៉ែន រ៉​ន​) ១៥-​ព្យុះ​កម្ម​ព្យុះ​ចិត្ត (​សា​មុត​-​ប៉ែន រ៉​ន​)។

១៦-​សម្ផស្ស​ចន្ទ​គ្រឿ​ហ្វា (​សា​មុត​-​ប៉ែន រ៉​ន​) ១៧-​ពុះ​ទ្រូង​( ប៉ែន រ៉​ន ) ១៨-​ស្ទឹង​កែវ (​សា​មុត​) ១៩-​ពេល​អូន​ឃ្លា​តទៅ (​សា​មុត​) ២០-​ស្មានចិត្ត​មិន​ត្រូវ (​សា​មុត​) ២១-​ចម្រៀង​ទុំ​ទាវ (​សា​មុត​-​សុទ្ធា​) ២២-​ចម្រៀង​នោ​និង​ពេជ្រ (​អុឹង ណា​រី​-​ប៉ែន រ៉​ន​) ។

២៣ -​និស្ស័យ​កម្ម​ព្រះ​មោគ្គលាន (​សា​មុត​) ២៤ -​រំដួល​អង្គរ (​សា​មុត​) ២៥-​ស្រស់​នេះ​ស្រស់​ឲ្យ​ក​ម្លោះ (​សា​មុត​) ២៦-​សំណព្វចិត្ត (​សា​មុត​) ២៧-​ចំប៉ា​កំពង់​ប្រាក់ (​សា​មុត​) ២៨-​ពោះម៉ាយ​ហ៊ឺហារ (​សា​មុត​) ២៩ -​ភុំ​ភួង​សម័យ (​សា​មុត​) ៣០-​កម្រង​ភួង​ថ្កុ​ល (​សា​មុត​) ៣១-​រវើរវាយ (​ប៉ែន រ៉​ន​) ៣២-​ម្ចាស់​ត្បូង​កណ្តៀង (​សុទ្ធា​) ៣៣ -​ម្ចាស់​បរ​យី​ខា (​សូ សា​វឿ​ន​) និង​៣៤ -​កូន​អ្នក​ណា ? (​សា​ម៉​ន​-​សូ សា​វឿ​ន​)….៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ