ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក​ហើយ​ពេល​នេះជម្លោះ​ អា​មេ​រិ​ក​-​ចិន​ បង្ក​ជា​ហានិភ័យជុំវិញ​ពិ​ភព​លោក

4 ឆ្នាំ មុន

ប្រទេស​ចិន​៖ ភ្នាក់ងារ​សារ​ព​ត៌​មាន China Daily បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​ ថា កំណើន​ពន្ធ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ផលិតផល​ចិន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន​ចិន​ទេ តែ​ក៏​ប៉ះពាល់​ដល់​ភាគី​សហរដ្ឋអាមេរិក និង​គម្រាមកំហែង​ដល់​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម…

ប្រទេស​ចិន​៖ ភ្នាក់ងារ​សារ​ព​ត៌​មាន China Daily បាន​រាយការណ៍​មក​កាលពី​ថ្ងៃអាទិត្យ​ ថា កំណើន​ពន្ធ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ផលិតផល​ចិន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន​ចិន​ទេ តែ​ក៏​ប៉ះពាល់​ដល់​ភាគី​សហរដ្ឋអាមេរិក និង​គម្រាមកំហែង​ដល់​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម និង​ផ្គត់ផ្គង់​ដែរ ។

លោក Wang Zhijun ដែល​ជា​អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព​ត៌​មានបាន​និយាយ​ថា «​ពួក​យើង​ជំរុញ​ដល់​សហរដ្ឋអាមេរិក​សា​ជា​ថ្មី​ម្តងទៀត​ឲ្យ​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន​ដោយ​មិន​សម​ហេតុ​សម​ផល​។ ក្រុមហ៊ុន​ចិន​មាន​សិទ្ធិ​ក្នុង​ការ​វិនិយោគ និង​ដំណើរការ​ក្នុង​បរិស្ថាន​ដែល​យុត្តិធម៌​ក្នុង​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​»​។

ទាក់ទិន​នឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្កើន​ពន្ធ​វិញ លោក Wang បាន​និយាយ​ថា​ផល​ប៉ះពាល់​គឺ​នៅ​អាច​គ្រប់គ្រង​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ត្រូវ​ជួបនឹង​កំណើន​ពន្ធ​ពី​សហរដ្ឋ​អ​ឫ​មេ​រិ​ក​នៅ​ថ្ងៃ​ទី ១០​ខែឧសភា​។ លោក Wang បាន​បន្ត​ថា ៥០%​នៃ​ក្រុមហ៊ុន​ដែល​ទទួល​រង​ពន្ធ​ទាំងនេះ​គឺជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​បរទេស​ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ជា​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ទីផ្សារ​ធំ​ជាងគេ​គឺ​សហរដ្ឋអាមេរិក​ផង​ដែរ​។

Mei Xinyu ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​មក​ពី​វិទ្យាស្ថាន​ពាណិជ្ជកម្ម​អន្តរជាតិ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ដែរ​ថា កំណើន​ពន្ធ​នេះ​នឹង​បង្ក​ការ​ប៉ះពាល់​ដល់ទី​ផ្សារ​ផលិតកម្ម​បរទេស​របស់​ប្រទេស​ចិន ប៉ុន្តែ​វា​នឹង​មិន​បង្ក​ឲ្យ​មានការ​អន់​ថយ​ក្នុង​វិស័យ​ផលិតកម្ម​ចិន​ទេ​។

សហរដ្ឋអាមេរិក​មិនមែន​ជាទី​ផ្សារ​ធំ​ដូច​ពី​មុន​ទេ​។ ហើយ​ទីផ្សារ​ធំ​ៗ​គឺជា​ទីផ្សារ​ក្នុងស្រុក អ៊ឺ​រ៉ុ​ប ជប៉ុន និង​ទីផ្សា​បរទេស​ថ្មី​ៗ​ទៅ​វិញ​។ ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​ខ្លួនឯង​បន្តិច​ម្តង​ៗ ។

អ្នក​ស្រាវជ្រាវ​ខាងលើ​បាន​បន្ត​ថា ការ​ហាមឃាត់​ក្រុមហ៊ុន Huawei ក្នុង​ការ​ប្រកប​អាជីវកម្ម​ក្នុង​សហរដ្ឋអាមេរិក និង​ការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន Hikvision របស់​ប្រទេស​ចិន​នឹង​មិន​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា​ចិន​ទេ​។

Mei បាន​បន្ថែម​ថា «HiSilicon របស់ Huawei បាន​ផលិត​៧០%​នៃ​ឈី​ប​សរុប​ទូ​ទាំង​ពិភពលោក​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​ជប៉ុន​ទេ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឈី​ប​ធំ​ជាងគេ​របស់ Hikvision ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ផ្គត់ផ្គង់​ធំ​ជាងគេ​គឺ HiSilicon» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ