ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​តូច​ទទួល​រង​គ្រោះ​ពី​ការ​ប្រឆាំង​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​

4 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួរ ៖ យោង​តាម​សេចក្តី រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹង​ថា ម៉ា​ឡេ​ស៊ី​បាន​សម្រេច​បាន​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​អាច​ប្រើ​បាន​តែ​ម្តង ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កតាម​ផ្សារ​ទំនើប​ជាដើម​។ Penang…

គូ​ឡា​ឡាំ​ពួរ ៖ យោង​តាម​សេចក្តី រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹង​ថា ម៉ា​ឡេ​ស៊ី​បាន​សម្រេច​បាន​ភាព​ជោគជ័យ​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​អាច​ប្រើ​បាន​តែ​ម្តង ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កតាម​ផ្សារ​ទំនើប​ជាដើម​។
Penang គឺជា​រដ្ឋ​ដំបូង​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ចាប់ផ្តើម​យុទ្ធនាការ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​នៅ​ផ្សារ​ទំនើប​កាលពី​ឆ្នាំ ២០១១ ហើយ​រដ្ឋាភិបាល​កំពុង​តែ​ចង់​ហាមឃាត់​ការ​ប្រើប្រាស់​រាល់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បាន​តែ​ម្តងទៀត​ផង​។

យ៉ាងណា​ក្តី​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ច​ទាំងនេះ​តាម​ផ្សារ និង​តូប​លក់​អាហារ​តូច​ៗ​នៅ​តែ​កើត​មាន​ឡើង​ដដែល​។ អាជីវកម្ម​តូច​ៗ​ជា​ទូទៅ​គាំទ្រ​ការ​ខិតខំ​ថែរក្សា​បរិស្ថាន ប៉ុន្តែ​អ្នកលក់​អាហារ​តាម​តូប​តូច​ៗ​ព្រួយបារម្ភ​ពី​ការ​ចំណាយ​នៃ​ការ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ច​។

អ្នក​ដែល​ព្រួយបារម្ភ​ពី​បរិស្ថាន​បាន​និយាយ​ថា សង្គ្រាម​ប្រឆាំង​នឹង​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បាន​តែ​ម្តង​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ​លុះត្រាតែ​តួអង្គ​ដទៃ​ដូច​ជា​ក្រុមហ៊ុន​ផលិត​ប្លា​ស្ទិ​ក និង​អតិថិជន​ចូលរួម​ដែរ​។ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ទាំងនេះ​បន្ថែម​ទៀត រដ្ឋមន្ត្រីក្រសួង​ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន និង​ប​ម្រែ ប​ម្រួ​ល​បរិយាកាស​គឺ​អ្នកស្រី Yeo Bee Yin បាន​ចេញ​គម្រោង​សម្រាប់​ការ​បញ្ឈប់​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​អាច​ប្រើ​បាន​តែ​ម្តង​ទាំងស្រុង​ក្នុង​ឆ្នាំ ២០៣០​។

គម្រោង​នេះ​មាន​បី​ដំណាក់កាល​។ រវាង​ឆ្នាំ ២០១៩ ដល់ ២០២១ រដ្ឋាភិបាល​នឹង​គិតថ្លៃ ០.០៥​ដុល្លារ​លើ​ថង់​ប្លា​ស្ទិ​ច​តាម​ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​នានា​។ ថវិកា​ដែល​ត្រូវ​បាន​ប្រមូល​មក​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​រដ្ឋាភិបាល​តាម​រដ្ឋ​នីមួយ​ៗ​។ ដំណាក់កាល​ទី​ពីរ​និង​ទី​បី​គឺ​កំឡុង​ពី​ឆ្នាំ ២០២២ ទៅ ២០២៥ និង ២០២៦ ទៅ ២០៣០​។

មក​ដល់​ពេល​នេះ ប្រសិទ្ធិ​ភាព​នៃ​គោល នយោបាយ​ខាងលើ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។ អ្នកស្រី Siti Nirbaiyah Nadzmi ដែល​ជា​អគ្គលេខាធិកា​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រាប់​ថា “​ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ និង​មាន​គម្រោង​ជា​ច្រើន​ដែល​ត្រូវ​បាន​គាំទ្រ​ដល់​ភាគី​ចូលរួម និង​អតិថិជន ពួក​យើង​សង្ឃឹមថានឹង​មានការ​ផ្លាស់​ប្តូរ​វិជ្ជមាន​រហូត​ឈាន​ដល់​ការ​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បាន​តែ​ម្តង​ទាំងស្រុង​ក្នុង​ឆ្នាំ ២០៣០”​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ