ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញបុរស​ម្នាក់​មក​បើក​ថ្នាំ​នៅ​ពេទ្យ​រុស្ស៊ី​ សង្ស័យលោតពីលើ​ជាន់​ទី​៤​ស្លា.ប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ចំណាស់ម្នាក់​​សង្ស័យ​​លោត​ពីលើ​អគារមន្ទីរពេទ្យមិត្តភាព​​ខ្មែ​រ-សូវៀតជាន់​ទី​៤ ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អា​ធ័​ម ​ខណៈ​​ត្រូវបានគេ​ដឹង​ថា​ជនរងគ្រោះ​មក​បើក​ថ្នាំ​នោះ​។ ហេតុការណ៍​ខាងលើ​នេះបានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​កាលពីព្រឹកថ្ងៃទី​​​២៧ ឧសភា ឆ្នាំ​​​២០១៩ ស្ថិត​ក្នុង​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ចំណាស់ម្នាក់​​សង្ស័យ​​លោត​ពីលើ​អគារមន្ទីរពេទ្យមិត្តភាព​​ខ្មែ​រ-សូវៀតជាន់​ទី​៤ ​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អា​ធ័​ម ​ខណៈ​​ត្រូវបានគេ​ដឹង​ថា​ជនរងគ្រោះ​មក​បើក​ថ្នាំ​នោះ​។

ហេតុការណ៍​ខាងលើ​នេះបានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​កាលពីព្រឹកថ្ងៃទី​​​២៧ ឧសភា ឆ្នាំ​​​២០១៩ ស្ថិត​ក្នុង​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាម​បណ្តោយផ្លូវ​​​២៧១ សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន ។​

​បុរស​រងគ្រោះដែលស្លាប់​ខាងលើ​មិនត្រូវបានស្គាល់​អត្ត​សញ្ញាណឡើយ​ មានអាយុ​ជិត​​​៦០​ឆ្នាំ ។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ដែលនៅម្តុំកន្លែងកើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ខណៈ​ដែល​​គាត់​​កំពុង​តែ​អង្គុយ​លេង​នោះ ក៏​ស្រាប់តែ​លាន់ឮ ​«ឌូក» ​លុះ​ពេលគាត់​​ក្រឡេក​មើលទៅ​ ស្រាប់តែ​ឃើញ​បុរស​​ចំណាស់​ម្នាក់​ដេក​នៅ​លើ​ដី ពេលនោះធ្វើ​អោយ​​គាត់​ភ័យ​យ៉ាង​ខ្លាំង ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា បុរស​រង​គ្រោះ​បាន​មក​បើក​ថ្នាំ​នៅ​អគារមន្ទីរពេទ្យ​ជាន់​ទី​៤​ ​ហើយ​​បុរសរងគ្រោះ​ដើរ​និយាយ​ទូរស័ព្ទ​ចុះ​ឡើ​ង​ៗ​ ក៏ស្រាប់​តែ​ធ្លាក់​មក​ដី​ស្លាប់​បែប​នេះ​តែ​ម្តង ​។

​ក្រោយ​ពេល​កើតហេតុ ភ្លាមៗនោះ​​ក្រុម​គ្រូពេទ្យ​ហាម​មិន​អោយ​​​នរ​​ណា​ម្នាក់​ថតរូប​នោះ​ទេ ហើយ​គេ​ក៏​ឃើញ​មាន​ប្រពន្ធ និង​កូនរបស់​បុរស​រង​គ្រោះ​មក​ដល់ និង​យក​រថយន្ត​ពេទ្យ​ដឹក​សពជនរងគ្រោះ​ចេញ​ពី​មន្ទីរពេទ្យ​បាត់​ទៅ​ ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​ខាងលើនេះ​ គេ​មិន​ទាន់​បានដឹង​ពី​មូលហេតុច្បាស់​នៅឡើយ​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ