ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតបានរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ជាថ្មីទៀត រវាងរថយន្តឡិចស៊ីសRX300បុកកជាមួយរថយន្តធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង១២ជាងថ្ងៃត្រង់ថ្ងៃទី២៧ ឧសភា ស្ថិត ស្ថិតលើផ្លូវកៅស៊ូត្រង់ចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តថា ជំហានដំបូង អ្នកស្លាប់ទាំង២នាក់ខាងលើ មិនបានស្គាល់ឈ្មោះនោះ តែពួកគេជាជនជាតិថៃ ហើយអ្នករងរបួសធ្ងន់វិញ ក៏មិនទាន់ស្គាល់ផងដែរ តែសុទ្ធតែជាអ្នកជិះខាងរថយន្តឡិចស៊ី RX300 ។
ប្រភពបន្តទៀតថា ក្នុងហេតុការណ៍ដ៏រន្ធត់នេះ ឃើញរថយន្តធុនធំ បានពីសង្កត់លើមនុស្សយ៉ាងអាណោចអាធ័ម ដែលមិនអាចជួយសង្គ្រោះជីវិតគាត់បាន ។ បច្ចុប្បន្ន សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយយករថយន្តមកស្ទូច ខណៈគេមិនទាន់ដឹងពីមូលហេតុច្បាស់ ។ ពិតជាមហាសោកស្តាយខ្លាំងណាស់ ដែលបងប្អូនយើងនៅតែមានការប្រហែសក្នុងគ្រោះថ្នាក់ចរាចរណ៍ដដែលជាដដែលនេះ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ