ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ង ចាន់​ក​ណ្និ​កា ឆ្លើយ​តប​ការ​រិះគន់​ការ​ឡាយ​​វី​ដេ​អូ​សិច​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​ក​ណ្និ​កា បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ដែល​បាន​ចាត់​ទុក​ការ​ឡាយ​វី​ដេ​អូ​លក់​ឡេ​របស់​នាង គឺ​មាន​លក្ខណៈ​សិច​ស៊ី​ហួស​ហេតុ​។ មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​មក​លើ​នាង យ៉ុ​ង ចាន់​ក​ណ្និ​កា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​ក​ណ្និ​កា បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ដែល​បាន​ចាត់​ទុក​ការ​ឡាយ​វី​ដេ​អូ​លក់​ឡេ​របស់​នាង គឺ​មាន​លក្ខណៈ​សិច​ស៊ី​ហួស​ហេតុ​។ មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​មក​លើ​នាង យ៉ុ​ង ចាន់​ក​ណ្និ​កា ថា បាន​ធ្វើ​រឿង​មិន​គប្បី​នៅ​ពេល​ដែល​នាង​ឡាយ​លក់​ឡេ​ម្តង​ៗ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មើលទៅ​សិច​ស៊ី ក្នុង​ពេល​ដែល​នាង គឺជា​តារា​មួយ​ដួង និង​មាន​ស្វាមី​ដែល​មានមុខមាត់​ក្នុង​សង្គម​មួយ​រូប​ផង​ដែរ​។

មហាជន​មួយ​ចំនួន​ទៀត បាន​ចាត់​ទុក​រូប​នាង​ដូច​ជា​ស្រី​រកស៊ី នៅ​ពេល​ដែល​នាង​បង្ហាញ​សាច់​សខ្ចី​តាម​ហ្វេ​ស​ប៊ុ​ក ពេល​ដែល​នាង​ឡាយ​លក់​ឡេ និង​គ្រឿងសម្អាង​ផ្សេង​ៗ​ទៀត​។

យ៉ាងណា​មតិ​រិះគន់​ទាំងនោះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​តារា​រូប​នេះ​បញ្ចប់​នូវ​មុខរបរ​មួយ​នេះ​របស់​នាង​ឡើយ ពោល​គឺ​នាង​នៅ​តែ​ធ្វើការ​សកម្មភាព​បែប​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​នាង​ក៏​បាន​ឆ្លៀត​វាយបក​ទៅ​លើ​ការ​រិះគន់​ពី​មហាជន​ផង​ដែរ​។

ជាក់ស្តែង​ជា​ថ្មី​ម្តងទៀត អ្នក​នាង យ៉ុ​ង ចាន់​ក​ណ្និ​កា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ជា​ថ្មី​ម្តងទៀត​ទៅ​លើ​មហាជន​មួយ​ចំនួន​ដែល​នៅ​បន្ត​ការ​រិះគន់​មិន​សំចៃមាត់​មក​លើ​រូប​នាង​នៅ​ពេល​នាង​ឡាយ​លក់​ឡេ​ម្តង​ៗ​។

តារាចម្រៀង​រូប​នេះ​បាន​ប្រតិកម្ម​ថា «​ក្រសែភ្នែក នឹង​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន​តូច គិត​ថា​ការ​រកស៊ី​ឡាយ​វី​ដេ​អូ​របស់ខ្ញុំ​រាល់ថ្ងៃ​ដូច​ជា​ថោកទាប​ណាស់​»​។ នាង​បន្ថែម​ថា « ខ្ញុំ​មិន​ខឹង​ទេ ធ្វើ​ម៉េច​វា​ជា​ការ​គិត​របស់​មនុស្ស​រាងខ្លួន​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ