ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្នើ​សុំ​សងសឹក ពុ​យ វណ្ណៈ ក្រោយ​ខូច​ជើង​ទឹក​ទី​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​កីឡាករ​កម្ពុជា ពុ​យ វណ្ណៈ វាយ​ផ្ដួល​កីឡាករ​ថៃ Phat Numchhuok ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃ​ទី​២៦ ឧសភា ព្រោះតែ​ខូច​ជើង​ដំណំ…

ក្រោយ​ពី​កីឡាករ​កម្ពុជា ពុ​យ វណ្ណៈ វាយ​ផ្ដួល​កីឡាករ​ថៃ Phat Numchhuok ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃ​ទី​២៦ ឧសភា ព្រោះតែ​ខូច​ជើង​ដំណំ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ភាគី​ខាង​ថៃ បាន​ស្នើ​ឱ្យ​លោក​ធ្វើការ​ផ្គូរ​ផ្គង​ឱ្យ​មួយគូ​នេះ ប៉ះ​គ្នា​ម្ដងទៀត ដោយសារ​តែ​ភាគី​ថៃ​យល់​ថា ការ​ចាញ់​របស់​ខ្លួន គឺ​គ្រាន់តែ​ជា​រឿង​ភ្លាត់ស្នៀត​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ដោយ​ផ្ទាល់​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍ SEATV បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ខាងលើ គ្រាន់តែ​ជា​ជំនួប​សាកល្បង​សមត្ថភាព​ប៉ុណ្ណោះ ដោយ​កីឡាករ​កម្ពុជា ឡើង​ប្រកួត​ដើម្បី​ការ​ការពារ​កិត្តិយស​ក្នុង​នាម​ជា​កីឡាករ​មានបទពិសោធន៍ ដែល​បាត់​មុខ​យូរ ហើយ​កីឡាករ​ថៃ ត្រូវ​ការ​បំផុត​គឺ​ដណ្ដើម​ជ័យជម្នះ​ឱ្យ​ខាន​តែ​បាន​ក្នុង​នាម​ជា​ជើង​ខ្លាំង​ម្នាក់​កំពុង​ឡើង​កូដ​នៅ​ក្នុង​ប្រទេស​ថៃ​។

មួយគូ​នេះ បើ​មើល​មួយ​ភ្លែត កីឡាករ​ថៃ សម​នឹង​ឈ្នះ​ច្រើន​ជាង ស្របគ្នា​ដែល​គេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន នៅ​ពេល​ការ​ប្រកួត​បើក​ប្រកួត​ភ្លាម​ៗ​។ លោក​ថា កីឡាករ​កម្ពុជា​ទើបតែ​រក​ចំណុច​ខ្សោយ​កីឡាករ​ថៃ​ឃើញ​ក្រោយ​បញ្ចប់​ទឹក​ទី​១​ប៉ុណ្ណោះ ដោយ​គេ​ចាប់ផ្ដើម​ទាត់​ជើង​ក្រោម​ម្ដង​ហើយ​ម្ដងទៀត ទើប​កីឡាករ​ថៃ​ដែល​ខូច​ជើង​ទៅ​ហើយ បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​។

លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ ហើយ​បើ​កុំ​តែ ពុ​យ វណ្ណៈ សំណាង​វាយ​ត្រូវ​ចំណុច​សំខាន់​បណ្ដាល​ឱ្យ​កីឡាករ​ថៃ​ត្រូវ​បាក់​ជ​ន្ទ​ល់​ម្ដង ក៏​ប្រហែល​ជា​មិន​អាច​រក​ចំណុចខ្សោយ​ត្រូវ ហើយ​ប្រកួត​បាន​ឈ្នះ​ដោយ​ស្រួល​បាន​បែប​នេះ​ដែរ ទើប​ខាង​ភាគី​ថៃ​យល់​ថា កូនសិស្ស​របស់​គេ​ខូច​ជើង​ដោយសារ​ភ្លាត់​ប្រហែស និង​ស្នើ​ឱ្យ​ដាក់​សងសឹក​ក្នុង​ពេល​ឆាប់​ៗ​។

លោក​ថា បាន​ទទួល​សំណើរ និង​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ឡើង​វិញ​ជា​ថ្មី​ទៀត​ហើយ តែ​រង់ចាំ​ឱ្យ​កីឡាករ​ថៃ និង ពុ​យ ច​ណ្ណៈ បាន​ត្រៀមខ្លួន និង​មាន​ពេល​ឱ្យ​គ្រប់គ្រាន់​សិន ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ម្ដងទៀត តើ​អ្នក​ណា​នឹង​ឈ្នះ? ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ