ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដល់ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅ​ដល់​រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ ប្រកបដោយ​សុវត្ថិភាព​ហើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅ​ដល់​រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិ សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក (UN-ESCAP) ក្រោម​បូល​បទ «​ការ​ផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព និង​សមភាព​» ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៧ ឧសភា​នេះ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ចេញផ្សាយ​មុន​នេះ ។

យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ​០០១ បាន​ធ្វើការ​ចុះ​ចត​ប្រកបដោយ​សុវត្ថិភាព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដង​មឿង រាជធានី​បាងកក ក្រោម​វត្តមាន​នៃ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​តំណាង​ក្រសួងការបរទេស​ថៃ តំណាង UN-ESCAP លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​វត្តមាន លោក លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​ថៃ តំណាង​គណៈកម្មាធិ ការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ជា​ច្រើន​រូប​ទៀត ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹះ​ទៅ​កាន់​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក (UN-ESCAP) ក្រោម​មូលបទ «​ការ​ផ្តល់​សិទ្ធ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព និង​សមភាព​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ