ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​ចុះ​ពិនិត្យ​សុខភាព​ជូន​កុមារ

4 ឆ្នាំ មុន

ក្រុង​បាន​លុង ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​៣ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ និង​សុខភាព​សិក្សា YUNDI បាន​ចុះ​ពិនិត្យ​សុខភាព​ជូន​កុមារ​ចំនួន​ដែល​កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ហ៊ុន…

ក្រុង​បាន​លុង ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​៣ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ និង​សុខភាព​សិក្សា YUNDI បាន​ចុះ​ពិនិត្យ​សុខភាព​ជូន​កុមារ​ចំនួន​ដែល​កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ហ៊ុន សែន​ភូមិ​ថ្មី សាលា​បឋម​សិក្សា​ប៊ូ​ថង​ទេស​អន្លុង និង​សាលា​បឋម​សិក្សា​ហ៊ុន​សែន​យក្ស​ឡោម ។

លោក​សែ​ម ចំរើន ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​បាន​លុង​បាន​សាទរ​ចំពោះ​សិស្សានុសិស្ស​ដែល​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​ទាំង​បី​នេះ រួម​មាន​ចំនួន​២២៦១​រូប ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព​បេះដូង និង​ធ្វើការ​អេកូ​ពី​ស្ថានភាព​ជំងឺ​ជូន​ដល់​កុមារ​ចំនួន​៧​រូប ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​បេះដូង​ចំហ ។ ថ្លែង​ដោយ​ក្តី​រំភើប​រីករាយ​លោកស្រី អ៊ុ​ង ស៊ី​ណា​រិ​ទ្ធី នាយិកា​សាលា​បឋម​សិក្សា​ហ៊ុន សែន ភូមិ​ថ្មី​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ហើយ​សង្ឃឹមថា សិស្ស​ចំនួន​៧​រូប ដែល​បាន​រក​ឃើញ​ថា មាន​ជំងឺ​បេះដូង​នឹង​អាច​ទទួល​បានការ​វះកាត់ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI ខេត្ត​យូ​ណា​ន​ប្រទេស​ចិន តាម​រយៈ​អង្គការ YUNDI ។

លោក LUO ZHI ប្រធាន​អង្គការ​YUNDI បាន​ថ្លែងអំណរគុណ​ដល់​លោក លី ធុ​ជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន និង​ឯកឧត្តម ថង សា​វុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​បេសកកម្ម​ការងារ​របស់​អង្គការ YUNDI នៅ​ក្នុង​ខេត្តរតនគិរី ហើយ​ក៏​ថ្លែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​របស់​លោក ខាត់ សា​ម៉ា​ល់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​លោក​វេជ្ជបណ្ឌិត អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ដែល​បាន​ជ្រោមជ្រែង​ដល់​ដំណើរការ​នៃ​បេសកកម្ម​ការងារ​មនុស្សធម៌​របស់​សង្គម​ស៊ី​វិល​ប្រទេស​ចិន ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​លើ​ទឹកដី​ក្រុង​បាន​លុង​ខេត្តរតនគិរី ក្នុង​កិច្ច​ជួយ​ដល់​កុមារ​ដែល​កំពុង​រង​គ្រោះ ដោយសារ​ជំងឺ​បេះដូង​ពី​កំណើត ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ដែល​គ្រប់​សាលា​បឋម​សិក្សា​ទាំងអស់​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគីរី ចំនួន​៦០៣៦​រូប​ដែល​ក្នុង​នោះ​ស្រី​មាន​ចំនួន​៣០៥០​រូប បាន​ទទួល​ការ​ពិនិត្យ​សុខភាព​បេះដូង ហើយ​ប្រសិនជា​រក​ឃើញ​ថា មាន​ជំងឺ​បេះដូង​នោះ​អង្គការ YUNDI នឹង​រៀបចំ​នីតិវិធី​ដើម្បី​បញ្ជូន​កុមារ​ទាំងនោះ​ទៅ​ធ្វើការ​វះកាត់ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​ទៅ​វះកាត់ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណា​ន ដូចនឹង​កុមារ​ចំនួន​៣១​រូប ដែល​មក​ពី​ខេត្តបាត់ដំបង និង​ខេត្តតាកែវ ដែល​ទើបបាន​វិល​ត្រឡប់​ពី​ការ​វះកាត់ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ