ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ហើយ​នេះ ! 600​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មហាមិត្ត​ចិន​ចេញ​គំរូ​ហើយ

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថភ្លើង​ដឹក​ទំនិញ​ឈានមុខ​គេ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​រថភ្លើង​គំរូ​មួយ​ដែល​នឹង​ដឹក​អ្នកដំណើរ​ក្នុង​ល្បឿន​រហូត​ដល់​ទៅ ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ទូរទស្សន៍ CNN បាន​រាយការណ៍​ថា រថភ្លើង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​រថភ្លើង​ផ្លូវដែក​ចិន (CRRC) ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​នោះ​នឹង​ឈាន​ដល់​ដំណាក់កាល​សាកល្បង​មួយ​មុន​ពេល​ផលិតកម្ម​ពេញលេញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ…

ក្រុមហ៊ុន​ផលិត​រថភ្លើង​ដឹក​ទំនិញ​ឈានមុខ​គេ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​រថភ្លើង​គំរូ​មួយ​ដែល​នឹង​ដឹក​អ្នកដំណើរ​ក្នុង​ល្បឿន​រហូត​ដល់​ទៅ ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ទូរទស្សន៍ CNN បាន​រាយការណ៍​ថា រថភ្លើង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​រថភ្លើង​ផ្លូវដែក​ចិន (CRRC) ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​នោះ​នឹង​ឈាន​ដល់​ដំណាក់កាល​សាកល្បង​មួយ​មុន​ពេល​ផលិតកម្ម​ពេញលេញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២១ ។

សារព័ត៌មាន theverge បាន​ផ្សាយ​ថា ល្បឿន ៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ពិតជា​លឿន​ខ្លាំង​ណាស់​ដូច្នេះ​វា​អាច​អនុញ្ញាត​ឱ្យ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ទីក្រុង​ប៉េ​កាំ​ង ទៅ សៀង​ហៃ ក្នុង​រយៈពេល​តែ ៣ ម៉ោង​កន្លះ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក Ding Sansan អនុប្រធាន​វិស្វករ​របស់ CRRC ។

បច្ចុប្បន្ន​ប្រទេស​ចិន​មាន​សេវា​រថភ្លើង​ពាណិជ្ជកម្ម​លឿន​បំផុត​របស់​ពិភពលោក​ដែល​មាន​ល្បឿន​លឿន​បំផុត​គឺ ៤៣១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​លើ​ចម្ងាយ​ផ្លូវ ៣០ គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន ទៅ​មជ្ឈមណ្ឌល​ទីក្រុង​សៀង​ហៃ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ