ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​លើកលែង​ពន្ធ​​ ​អាហារ​សមុទ្រ​​វៀត​ណាម​​​​​៣៣​ប្រភេទ…

4 ឆ្នាំ មុន

សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេស​ចិន​បានលើក​លែង​ពន្ធលើការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមចំនួន៣៣ប្រភេទ ។ ផលិតផលនេះ រួមមាន បង្កង បង្គា​ខ្លា…

សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេស​ចិន​បានលើក​លែង​ពន្ធលើការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមចំនួន៣៣ប្រភេទ ។ ផលិតផលនេះ រួមមាន បង្កង បង្គា​ខ្លា បង្គាសមុទ្រ ត្រីសមុទ្រ គ្រំ មឹក បង្កង ត្រីបាសា ត្រីធូណា និងមឹកពីងពាង…។​

អង្គភាពអាជីវកម្មវៀតណាមជាង១៥០ បាននាំចេញផលិតផលអាហារសមុទ្រ ទៅប្រទេសចិន ដែលក្នុង​នោះ មានសហគ្រាសមឹក និង​ត្រីបាសាចំនួន៤៥កន្លែង និងសហគ្រាសនាំចេញបង្គាប្រមាណ៥០កន្លែង ក្នុង​ចំណោមសហគ្រាសអាហារសមុទ្រដទៃទៀត បើយោងតាម ​​VASEP ។

​ប្រទេសចិន​បាន​បន្ធូរបន្ថយគោលនយោបាយនាំចូលរបស់ខ្លួន​វៀតណាមត្រូវបានគេរំពឹងថា ​នឹង​បង្កើន​ការ​នាំចេញរបស់ខ្លួនទៅកាន់ទីផ្សារ ដែលមានប្រជាជនច្រើនបំផុតលើពិភពលោក ។ ប្រទេស​ចិនត្រូវ​បាន​គេ​ចាត់ទុកថាជាទីផ្សារដ៏សំខាន់បំផុត សម្រាប់អាហារសមុទ្ររបស់វៀតណាម ដោយមានតម្លៃនាំចេញ​ជាមធ្យមពីវៀតណាម ទៅចិនឈានដល់ជាង​១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

យោងតាមសមាគមបានឱ្យដឹងថា នៅឆ្នាំ២០១៧ តម្លៃនាំចេញគ្រឿងសមុទ្រ​របស់វៀត​ណាមទៅ​កាន់​ប្រទេស​ចិន បានកើនឡើងជិត៥០% ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់​១.៣ពាន់លានដុល្លារ។

លោក Truong Dinh Hoi អគ្គលេខាធិការ VASEP បាននិយាយថា​ ឧស្សាហកម្មនេ​សាទមានគោល​ដៅ​​នាំចេញផលិតផលអាហារសមុទ្រជាង​១.៥ពាន់លានដុល្លារនៅឆ្នាំនេះ ទៅប្រទេសចិន​ដែលតម្រូវ​គ្រឿង​សមុទ្រ​កំពុង​កើនឡើង។

ខេត្តធំៗ នៅក្នុងប្រទេសចិន មានការព្រួយបារម្ភអំពីសកម្មភាពជួញដូរដោយផ្ទាល់​ជាមួយក្រុមហ៊ុន​អាហារ​សមុទ្រវៀតណាម ជំនួសឱ្យការទិញតាមរយៈអន្តរការី​ ។ខណៈដែលពាណិជ្ជកម្ម​អេឡិចត្រូនិច​នៅក្នុង​ប្រទេស​​ចិន កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស​ផលិតផលអាហារសមុទ្រវៀតណាម​ជាច្រើនប្រភេទ​ត្រូវបាន​គេណែនាំលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ