ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យធន​មិន​អាច​ជួយ​យើង​ឱ្យ​បាន​សុខ​រហូត​បាន​ទេ

4 ឆ្នាំ មុន

ទ្រព្យសម្បត្តិ​ដែល​មាន​ទាំង​អម្បាលម៉ាន​មិន​អាច​ជូន​ដំណើរ​យើង​នៅ​ពេល​ស្លាប់​បាន​ទេ គឺ​ទ្រព្យធន​ទាំង​អស់នោះ​ជួយ​យើង​ឱ្យ​បាន​សុខ​ត្រឹមតែ​បច្ចុប្បន្ន​ប៉ុណ្ណោះ នេះ​ហៅ​ថា​ទិដ្ឋធម្មិក​ត្ថៈ ឬ​ហៅ​ថា​ជា​ប្រយោជន៍​ទាន់​ភ្នែក​ដូច្នេះ​វិញ​ក៏​បាន ។ ឯ​សេចក្តីសុខ​មួយទៀត​ជា​សុខ​ដែល​ប្រាសចាក​ភ្លើង​ទុក្ខ គឺ​ជាតិ ជរា ព្យាធិ មរណៈ…

ទ្រព្យសម្បត្តិ​ដែល​មាន​ទាំង​អម្បាលម៉ាន​មិន​អាច​ជូន​ដំណើរ​យើង​នៅ​ពេល​ស្លាប់​បាន​ទេ គឺ​ទ្រព្យធន​ទាំង​អស់នោះ​ជួយ​យើង​ឱ្យ​បាន​សុខ​ត្រឹមតែ​បច្ចុប្បន្ន​ប៉ុណ្ណោះ នេះ​ហៅ​ថា​ទិដ្ឋធម្មិក​ត្ថៈ ឬ​ហៅ​ថា​ជា​ប្រយោជន៍​ទាន់​ភ្នែក​ដូច្នេះ​វិញ​ក៏​បាន ។

ឯ​សេចក្តីសុខ​មួយទៀត​ជា​សុខ​ដែល​ប្រាសចាក​ភ្លើង​ទុក្ខ គឺ​ជាតិ ជរា ព្យាធិ មរណៈ និង​ភ្លើង​កិលេស មាន​រាគៈ ទោសៈ មោហៈ ជា​សុខ​ដ៏​ប្រណីត សុខ​ដ៏​ស្ងប់ ជា​ឯកន្តបរមសុខ ឥត​មាន​សេចក្តី​ទុក្ខ​នៅ​លាយឡំ​យ៉ាងនេះ​ហៅ​ថា បរមត្ថ​ប​យោជនៈ ប្រយោជន៍​ដ៏​ប្រសើរ​ពោល​គឺ​ព្រះ​និព្វាន ។

សុខ​បច្ចុប្បន្ន​ជា​សុខ​មិន​អស់​មិន​ហើយ​នៅឡើយ​ទេ ព្រោះ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ ចំណែក​សុខ​ក្នុង​ព្រះ​និព្វាន​ទើប​ជា​សុខ​ដ៏​ឧត្តម សុខ​ដ៏​ឧក្រិដ្ឋ​សាធុជន​ចង់បាន​មួយ​ណា​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។