ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ហាម​អ្នក​បើកឡាន​មិន​ឱ្យ​បញ្ឆេះ​ដែរ ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ​…​ឆេះ​ផ្អើល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុង​ន័​រយ៉ាង​ពេញទំហឹង​ បន្ទាប់ពីកើតហេតុមានបងប្អូន​ប្រជា​ពលរដ្ឋ​បាន​ហាម​អ្នកបើកបរ​រថយន្ត​ម៉ាកកាមរីបាឡែន​មិន​ឱ្យ​បញ្ឆេះម៉ាស៊ីនរថយន្ត​ដែរ តែ​អ្នកបើកបរ​រថយន្តម៉ាកកាមរីបាឡែននៅតែរឹងទទឹង បណ្តាល​អោយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ឆ្លងចរន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​រថយន្ត​ពន្លត់​អគ្គី​យ​ភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុង​ន័​រយ៉ាង​ពេញទំហឹង​ បន្ទាប់ពីកើតហេតុមានបងប្អូន​ប្រជា​ពលរដ្ឋ​បាន​ហាម​អ្នកបើកបរ​រថយន្ត​ម៉ាកកាមរីបាឡែន​មិន​ឱ្យ​បញ្ឆេះម៉ាស៊ីនរថយន្ត​ដែរ តែ​អ្នកបើកបរ​រថយន្តម៉ាកកាមរីបាឡែននៅតែរឹងទទឹង បណ្តាល​អោយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ឆ្លងចរន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​រថយន្ត​ពន្លត់​អគ្គី​យ​ភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៣៨៣០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​មិនស្គាល់អត្ត​សញ្ញាណ​ម្នាក់​​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ចូល​ទៅ​ក្រុងភ្នំពេញ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង ផងដែរ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​អ្នកបើកបរ​នោះ​ទេ ។ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​កុង​ន័​រក៏​បន្ថែម​ល្បឿន​បើក​ទៅ​មុខជា​បន្ត​ទៀត​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​រថយន្ត​កុងតឺន័រ​បើក​ទៅ​មុខ​បាត់​ហើយ អ្នកបើកបរ​រថយន្ត​កាម​រី​បា​ឡែ​ន​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​មក​មើល​រថយន្ត​របស់​ខ្លួន ហើយក៏​ចូល​ទៅ​ក្នុង​រថយន្ត​វិញ​រួច​កាច់​សោ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត ទោះបីជា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ហាម​មិន​អោយ​បញ្ឆេះ​ក៏ដោយ ក៏បុរស​ជា​អ្នកបើកបរ​នៅ​តែ​រឹងទទឹង​កាច់​សោ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ដដែល ទើប​បណ្ដាល​រថយន្ត​ឆ្លង​ចរន្ត​ឆេះ​​បង្ក​​ជា​ផ្កាភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង លុះ​ពេល​ឃើញ​សភាព​បែប​នេះ អ្នកបើកបរ​ម៉ាក​កាម​រី​បា​ឡែ​ន​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្តិច​ក្រោយមក គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ទំនាក់ទំនង​ហៅ​ខាង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​ដល់​មួយ​គ្រឿង បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ ចំណែក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​នៅ​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​នៅ​សល់​តែ​គ្រោងឆ្អឹង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​រថយន្ត​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ម្ចាស់ មក​ទទួលយក ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ