ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ធ្វេសប្រហែស​រមែង​មិន​ញាប់​ញ័រ​ទៅ​តាម​បញ្ហា

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​បុគ្គល​ដែល​មាន​ស្មារតី​មិន​ប្រមាទ ព្រោះ​ការ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​ទុក​ឱ្យ​បាន​មុន​នឹង នាំ​ឱ្យ​ចិត្ត​យើង​មិន​រន្ធត់​ញាប់​ញ័រ​នៅ​ពេល​មាន​បញ្ហា​ណាមួយ​ចូល​មក​ដល់ ។ ជន​ណា​មិន​ធ្វេសប្រហែស​រមែង​ត្រៀម​នូវ​អ្វី​ៗ​ក្នុង​ដំណើរ​ជីវិត​ទុក​មុន​ជា​ស្រេច សូ​ម្បី​រឿង​ចាស់ ឈឺ ស្លាប់…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​បុគ្គល​ដែល​មាន​ស្មារតី​មិន​ប្រមាទ ព្រោះ​ការ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​ទុក​ឱ្យ​បាន​មុន​នឹង នាំ​ឱ្យ​ចិត្ត​យើង​មិន​រន្ធត់​ញាប់​ញ័រ​នៅ​ពេល​មាន​បញ្ហា​ណាមួយ​ចូល​មក​ដល់ ។

ជន​ណា​មិន​ធ្វេសប្រហែស​រមែង​ត្រៀម​នូវ​អ្វី​ៗ​ក្នុង​ដំណើរ​ជីវិត​ទុក​មុន​ជា​ស្រេច សូ​ម្បី​រឿង​ចាស់ ឈឺ ស្លាប់ រឿង​និរាស​ព្រាត់ប្រាស និង​រឿង​ផលកម្ម ដែល​តែងតែមាន​ជា​ប្រចាំ​គ្រប់​ៗ​គ្នា​នោះ ក៏​អ្នក​មិន​ប្រមាទ​នោះ​បាន​គិត​ទុកជា​ស្រេច​ហើយ​ដែរ លុះដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែង​ស្ងប់រម្ងាប់​មិន​ញាប់​ញ័រ​ទៅ​តាម​បញ្ហា គឺ​ចិត្ត​នៅ​នឹង​ថ្កល់​ដូច​ភ្នំ​ព្រះ​សុមេរុ មិន​កម្រើក​ញាប់​ញ័រ​ទៅ​តាម​ព្យុះ​ខ្យល់​បក់​បោក​ឡើយ ។

ព្រោះហេតុនោះ​ចូរ​អ្នក​កុំ​ប្រមាទ​ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​បាត់បង់​ទៅ​ដោយ​ទទេ គឺ​ការ​ប្រយ័ត្ន​នៅ​តែ​ជាប់​តាម​ខ្លួន​ជា​និច្ច នោះ​អ្នក​នឹង​ជា​មនុស្ស​ល្អជា​រៀង​រហូត​ ។

ចូរ​ចាំ​ចុះ​ថា មិន​មាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត ដែល​នាំ​មក​នូវ​ការ​រីករាយ​ឲ្យ​ដូច​ជា​ខ្លួន​អ្នកជា​មនុស្ស​ល្អ​នោះ​ឡើយ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​រួម​ដំណើរ​ជាមួយនឹង​ខ្លួនឯង​ជា​មនុស្ស​ល្អជា​និច្ច ប្រាកដជា​បាន​សុ​ក្នុង​លោក​នេះ​ផង​និង​បរលោក​ផង ។