យោងតាមរបាយការណ៍មួយដែលចេញផ្សាយ ដោយក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសវនកម្ម និងពាណិជ្ជកម្ម Grant Thornton បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ានកំពូលៗ ដែលទាក់ទាញការវិនិយោគទុនឯកជន ។
របាយការណ៍នេះ បានកត់សម្គាល់ថា វៀតណាមបានមើលឃើញពីប្រតិបត្តិការចំនួន៣៨ នៅឆ្នាំ២០១៨ ដោយមានតម្លៃសរុបជាង១.៦ពាន់លានដុល្លារ បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ។ តួលេខបានបង្ហាញពីការកើនឡើងចំនួន៤១% នៃចំនួនប្រតិបត្តិការ និងការកើនឡើងនេះ ជិតបីដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ។
គួរកត់សម្គាល់ថាក ារវិនិយោគនៅក្នុងក្រុមហ៊ុនបង្កើតថ្មីៗ មានចំនួន៧១%នៃចំនួនប្រតិបត្តិការទាំងអស់ ដែលកើនឡើង ៥៦% បើប្រៀបធៀបនឹងឆ្នាំ២០១៧ ។ បច្ចេកវិទ្យានៅតែមានសន្ទុះខ្លាំង ដែលមាន ៤០% នៃកិច្ចព្រមព្រៀងសរុប ។
របាយការណ៍នេះ បានលើកឡើងពីលទ្ធផលនៃការស្ទង់មតិរបស់ក្រុមហ៊ុន ដែលបង្ហាញពីវិស័យវិនិយោគទុនឯកជនចំនួន៦ ដែលមានភាពទាក់ទាញបំផុត នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល១២ខែ ខាងមុខ ដើម្បីក្លាយជាផ្នែកហិរញ្ញវត្ថុ ការអប់រំ ថាមពលបៃតង និងថាមពលកកើតឡើងវិញ ការថែទាំសុខភាព និងឱសថ ពាណិជ្ជកម្ម អេឡិចត្រូនិច និងការដឹកជញ្ជូននិងភ័ស្តុភារ។
ទោះបីជាមានការទាក់ទាញពីទីផ្សារ ក៏ដោយការស្ទង់មតិ Grant Thornton បានបង្ហាញថា ការកំណត់តម្លៃខ្ពស់និងការខ្វះខាតឱកាសនៃការលក់ដ៏គួរឱ្យទាក់ទាញ នៅតែជាបញ្ហាប្រឈមធំបំផុត សម្រាប់កំណត់អត្តសញ្ញាណគោលដៅដល់ក្រុមហ៊ុនជាច្រើន ដែលកំពុងចង់មកវៀតណាម៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ