ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វឆ្កែ​ទាំងនេះ​…ធ្វើឱ្យគាត់​​ប្រពន្ធ​​សុំលែង ធនា​​គារក៏ជំពាក់

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នៅ​ក្នុង​ខេត្ត Chengdu បាន​ធ្លាក់ខ្លួន​ជាប់បំណុល ៨.៩០០០​ដុល្លារ​អា​មេ​រិ​ក ប្រពន្ធក៏សុំលែង ក្រោយ​ពី​បើ​កទទួល​ចិញ្ចឹម​ឆ្កែ​អនាថា​ ដល់​ទៅ​២៦០​ក្បាល​…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នៅ​ក្នុង​ខេត្ត Chengdu បាន​ធ្លាក់ខ្លួន​ជាប់បំណុល ៨.៩០០០​ដុល្លារ​អា​មេ​រិ​ក ប្រពន្ធក៏សុំលែង ក្រោយ​ពី​បើ​កទទួល​ចិញ្ចឹម​ឆ្កែ​អនាថា​ ដល់​ទៅ​២៦០​ក្បាល​ ។ លោក Zhang Kai អាយុ​៤១​ឆ្នាំ ដែល​ធ្វើការ​នៅ​ស្ថាប័នរដ្ឋ មាន​ប្រាក់​ចំណូល​ល្អ​គួរសម​ ។ នៅ​ពេល​ទំនេរ លោក​បាន​ធ្វើ​ជា​ភ្នាក់ងារទេសចរណ៍ ដែល​អាច​រក​ប្រាក់​បាន​បន្ថែម​ទៀត ​។ ការងារ​ទាំង​ពីរ​នេះ មិន​​អាច​យក​ទៅ​ទប់ទល់​ជាមួយនឹង​ឆ្កែ​ទាំង​២៦០​ក្បាល​របស់​លោក​បាន​ទេ​។

លោក Zhang បាន​ចាប់ផ្តើម​ចិញ្ចឹម​ឆ្កែ​អនាថា​ ចំនួន​៨​ក្បាល នៅ​ឆ្នាំ​២០១៧​។ ពេល​នេះ លោក​បាន​ចិញ្ចឹម​ដល់​ទៅ​២៦០​ក្បាល បើ​យោង​តាម​ការ​រាយការណ៍​របស់​ព័ត៌មាន Red Star News​។ មូលហេតុ​ដែល​ចំនួន​ឆ្កែ​កើនឡើង​បែប​នេះ គឺ​មក​ពី​សំបូរ​ម្ចាស់​ឆ្កែ​ដែល​បោះបង់​ឆ្កែ នៅ​ពេល​ពួក​គេ​ផ្លាស់​ទីលំនៅ ​។

ជា​រៀង​រាល់​ខែ ឆ្កែ​របស់​គាត់​ជា​ប្រភព​ទាញ​លុយ​ចេញពី​ហោប៉ៅ​របស់​គាត់ដល់​ទៅ​២៩០០០​ដុល្លារ ដែល​ទាមទារ​ឱ្យ​គាត់​ទៅ​ជំពាក់​លុយ​ធនាគារ​ ដល់​ទៅ​៨.៩០០០​ដុល្លារ​អា​មេ​រិ​ក បើ​ទោះបីជា​មាន​ប្រភព​ចំណូល​ផ្ទាល់ខ្លួន និង វិភាគទាន​ពី​អ្នក​ស្រឡាញ់​សត្វ​ខ្លះ​ៗ​ក៏​ដោយ​។

ដោយសារ​តែ​មាន​បញ្ហា​លុយ ប្រពន្ធ​របស់​លោក​ក៏​សម្រេចចិត្ត​លែងលះ​។ ទុក្ខ​ជាន់​នឹង​ទុក្ខ ទើប​បង្ខំ​ឱ្យ​លោក​ទៅ​ខ្ចី​លុយ​ម្តាយ​ឪពុក​ថែម​ទៀត ំនួន​២៩០០​ដុល្លារ ដែល​ពួក​គាត់​សុទ្ធតែ​អាយុ​ខ្ទង់​៧០​ឆ្នាំ​ទាំងអស់​។ បើ​ទោះបីជា​ជំពាក់​គេ​ជុំ​ទិស​ក៏​ដោយ ក៏​លោក​នៅ​តែ​មិន​បោះបង់​ឆ្កែ​មួយ​ណា​របស់​លោក​ឡើយ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ