ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​នៃ​ការ​ជឿ​ត្រូវ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​បាន​ត្រាស់​ថា បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​តាម​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​បាន​នូវ​ប្រយោជន៍​ដ៏​ប្រពៃ​ពោល​គឺៈ ១-​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំងឡាយ ។ ២-​ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​រមែង​មាន​សេចក្តី​រវៀសរវៃ​បាន​នូវ​ទ្រព្យ​ដ៏​ប្រសើរ ។ ៣-​ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត…

ព្រះ​បរម​សាស្តា​បាន​ត្រាស់​ថា បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​តាម​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​បាន​នូវ​ប្រយោជន៍​ដ៏​ប្រពៃ​ពោល​គឺៈ

១-​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំងឡាយ ។

២-​ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​រមែង​មាន​សេចក្តី​រវៀសរវៃ​បាន​នូវ​ទ្រព្យ​ដ៏​ប្រសើរ ។

៣-​ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត ។

៤-​ជា​បុគ្គល​អ្នក​ឱ្យទាន​រមែង​ចង​ពួក​មិត្ត ។

ផល​ទាំង​អស់នេះ​កើត​ចេញពី​ការ​ជឿ​តាម និង​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​អ្នកប្រាជ្ញ ។

ព្រះ​អង្គ​ត្រាស់​ថា បុគ្គល​ដែល​មាន​សទ្ធា កាល​នៅ​គ្រប់គ្រង​ផ្ទះ​រមែង​មានធម៌​៤​ប្រការ​គឺ សច្ចៈ​ពាក្យពិត​១, ទមៈ ការ​ទូន្មាន​១, ធិ​តិ សេចក្តី​អត់ធន់​១ និង​ចាគៈ ការ​បរិច្ចាគ​១ បុគ្គល​នោះ​រមែង​រស់នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន និង​មិន​បាន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។

ចំណែក​អ្នកបួស​រមែង​បាន​លុះ​នូវ​ធម៌​តាម​សមគួរ​ដល់​ធម៌ និង​ជា​អ្នក​ឈ្លាសវៃ​ក្នុង​កិច្ច​ទាំងពួង ។