ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ណាស់​! មានអី​ពលរដ្ឋ​តាម​ទាន់​ដាក់​ទ្រោម​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច ហើយ​បណ្តើរ​ចេញពី​ក្នុង​ឌឿងហែម​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ទៅ​អោយ​ខាង​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​វត្ត​ភ្នំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា នេះ តាម​បណ្តោយ​ផ្លូវ​110 នៅ​ចំណុច​ក្បែរ​ខារ៉ាអូខេ​រ៉ូ​ម៉ា​តិច…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច ហើយ​បណ្តើរ​ចេញពី​ក្នុង​ឌឿងហែម​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចាប់​បាន​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ទៅ​អោយ​ខាង​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​វត្ត​ភ្នំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា នេះ តាម​បណ្តោយ​ផ្លូវ​110 នៅ​ចំណុច​ក្បែរ​ខារ៉ាអូខេ​រ៉ូ​ម៉ា​តិច ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ​យឹ​ម វាស្នារ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ចាស់ ខណ្ឌ​ដូន ពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SCOOPY ពណ៌​ពងមាន់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC-6819 ចត​ទុក​នៅ​ក្នុង​ឌឿងហែម​ក្បែរ​នឹង​ផ្លូវ​19 ខណៈ​ពេល​ដែល​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច ហើយ​បណ្តើរ​ចេញ​ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្រែ​កថា ចោរ​ៗ​ទើប​ជនសង្ស័យ​ភ័យ​ស្លន់​ស្លោក​ពេក​ក៏​រត់​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួច​ជាប់​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ ហើយ​នៅ​កន្លែង​កើតហេតុ​រក​ឃើញ​កាំបិត​មួយ​ចេញពី​ក្នុង​ខ្លួន​ជនសង្ស័យ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ