ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ការ​ថ្វាយ​ផ្កា​ហុចផល​ភ្លាម​ៗ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នាយ​សុ​មន​មាលាការ​ជា​អ្នក​បេះ​ផ្កាម្លិះ​យក​ទៅ​ថ្វាយ​ព្រះបាទ​ពិម្ពិសារ​ជា​រៀងរាល់ថ្ងៃ ។ ថ្ងៃមួយ​គាត់​បានឃើញ​នូវ​ព្រះ​សាស្តា​ហើយ​មានចិត្ត​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​បាន​យក​ផ្កាម្លិះ​នោះ​មក​ថ្វាយ​ជា​ពុទ្ធបូជា​។ ការ​បូជា​ផ្កាម្លិះ​របស់​នាយ​មាលាការ​នេះ​មាន​អានុភាព​ខ្លាំងក្លា​ណាស់​ ។ ព្រះបាទ​ពិម្ពិសារ ទ្រង់​ជ្រាប​ហើយ​ទ្រង់មាន​ព្រះ​ទ័យ​សោមនស្ស​យ៉ាង​ក្រៃ​លែង​ទ្រង់​បាន​ព្រះ​រាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដល់​នាយ​សុ​មន​មាលាការ ។ ភិក្ខុ​ទាំងឡាយ​បាន​ប្រជុំ​គ្នា​និយាយ​សរសើរ​នូវ​ព្រះ​ពុទ្ធា​នុ​ភាព និង​ការ​បូជា​ផ្កាម្លិះ​ដែល​នាយ​មាលាការ​បាន​បូជា​ដល់​ព្រះ​សាស្តា​ដោយ​ចិត្ត​ជ្រះ​ថា្ល​…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នាយ​សុ​មន​មាលាការ​ជា​អ្នក​បេះ​ផ្កាម្លិះ​យក​ទៅ​ថ្វាយ​ព្រះបាទ​ពិម្ពិសារ​ជា​រៀងរាល់ថ្ងៃ ។

ថ្ងៃមួយ​គាត់​បានឃើញ​នូវ​ព្រះ​សាស្តា​ហើយ​មានចិត្ត​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​បាន​យក​ផ្កាម្លិះ​នោះ​មក​ថ្វាយ​ជា​ពុទ្ធបូជា​។ ការ​បូជា​ផ្កាម្លិះ​របស់​នាយ​មាលាការ​នេះ​មាន​អានុភាព​ខ្លាំងក្លា​ណាស់​ ។

ព្រះបាទ​ពិម្ពិសារ ទ្រង់​ជ្រាប​ហើយ​ទ្រង់មាន​ព្រះ​ទ័យ​សោមនស្ស​យ៉ាង​ក្រៃ​លែង​ទ្រង់​បាន​ព្រះ​រាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដល់​នាយ​សុ​មន​មាលាការ ។

ភិក្ខុ​ទាំងឡាយ​បាន​ប្រជុំ​គ្នា​និយាយ​សរសើរ​នូវ​ព្រះ​ពុទ្ធា​នុ​ភាព និង​ការ​បូជា​ផ្កាម្លិះ​ដែល​នាយ​មាលាការ​បាន​បូជា​ដល់​ព្រះ​សាស្តា​ដោយ​ចិត្ត​ជ្រះ​ថា្ល​ ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ បុគ្គល​ធ្វើ​កម្ម​ណា​ហើយ មិន​ក្តៅក្រហាយ​ជា​ខាងក្រោយ មានការ​ឆ្អែតចិត្ត មានចិត្ត​សប្បាយ សោយ​នូវ​ផល​នៃ​កម្ម​ណា កម្ម​ដែល​ធ្វើ​នោះ​ជា​កម្ម​ល្អ ឱ្យ​ផល​ជា​សុខ ចម្រើន ។