ប្រទេសចិន ៖ ក្រុមហ៊ុន Macquarie Capital Ltd បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Asia Times កាលពីថ្ងៃទី ២០ខែឧសភាកន្លងមកថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងទទួលបានអត្ថប្រយោជន៍ពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចខណៈដែលជួបនឹងសង្គ្រាមពាណិជ្ជកម្មព្រោះប្រទេសចិននឹងផ្អាកការចេញវិធានការរឹតបន្តឹងសម្រាប់វិស័យអចលនទ្រព្យ។
លោក David Ng Ka-chun ដែលជាប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យក្នុងហុងកុងនិងប្រទេសចិននៅ Macquarie បាននិយាយថា “សេដ្ឋកិច្ចប្រទេសចិនកំពុងតែជួបប្រទះនឹងឧបសគ្គកាន់តែច្រើនខណៈដែលធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។ ទីផ្សារអចលនទ្រព្យមិនមានឱកាសច្រើនក្នុងការមើលឃើញវិធានការរឹតបន្តឹងក្នុងឆ្នាំនេះទេ”។ លោកបានបន្តថា “តាំងពីខែតុលាមុនមក ពួកយើងមើលឃើញតម្លៃអចលនទ្រព្យកើនឡើង ៥%ក្នុងទីក្រុងធំៗ និងទីក្រុងបន្ទាប់បន្សំទីពីរក្នុងប្រទេសចិន… តម្លៃផ្ទះដែលទើបតែសាងសង់រួចក្នុងប្រទេសចិនអាចនឹងបន្តកើនឡើងបន្ថែមទៀតក្នុងឆមាសទី២នាឆ្នាំនេះ”។
យោងទៅតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានឲ្យដឹងថា តម្លៃផ្ទះដែលទើបតែសាងសង់រួចក្នុងប្រទេសចិនកើនឡើងបាន០.៥%ជារៀងរាល់ខែក្នុងទីក្រុងបេកាំង ០.៣%ក្នុងទីក្រុងសៀងហៃ ១.១% ក្នុងទីក្រុង Guangzhou និង ០.៤% ក្នុង Shenzen កាលពីខែមេសា។ អត្រាលូតលាស់ប្រចាំឆ្នាំវិញស្មើ ៣.៥% ក្នុងទីក្រុងបេកាំង, ១.៥% ក្នុងទីក្រុងសៀងហៃ, ១៣.៣% ក្នុងទីក្រុង Guangzhou និង ០.៧% ក្នុង Shenzen។
ប៉ុន្តែការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអាចនឹងជួយដល់ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន។
លោក Larry Hu ដែលជាប្រធានផ្នែកផលិតផលសេដ្ឋកិច្ចនិងទីផ្សារនៅ Macquarie បាននិយាយថា ក្រៅពីគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុទូទៅហើយ តំណាងរាស្ត្រក្នុងប្រទេសចិនអាចងាកទៅវិធានការដទៃដូចជាបន្ធូរការរឹបន្តឹងលើហិរញ្ញវត្ថុរដ្ឋាភិបាលក្នុងតំបន់ និងគោលនយោបាយអចលនទ្រព្យជាដើម។ លោក Ng បានបន្ថែមទៀតថា បើទោះជាទីក្រុងផ្សេងៗមានគោលនយោបាយខុសៗគ្នាពិតមែនក្តី និន្នការរួមគឺងាកទៅកាន់ការបន្ធូការរឹតបន្តឹងច្រើនជាង។ កែសម្រួលដោយ៖ សុឃាក់
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា ក្លិប Barcelona នឹងត្រូវជួបជាមួយ Real Madrid នៅថ្ងៃទី ១៨ ខែធ្នូ ហើយ Lionel Messi ជឿជាក់ថា ក្លិបរបស់លោក Zinedine Zidane នឹងមិនងាយស្រួលចាត់ការនៅលើតារាង Camp Nou ។កីឡាករអា...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អង្គការខាងការងារ (ILO) កោតសរសើចំពោះវឌ្ឍន៍ភាពខាងការងាររបស់ប្រទេសកម្ពុជាដែលបណ្តាប្រទេសមួយចំនួនមិនអាចធ្វើបានដូចកម្ពុជានោះទេ ។...
រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន Opennet ម្នាក់ត្រូវបានចរន្តអគ្គីសនីតង់ស្យុងមធ្យម ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នា រួម...
រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលល្បីល្បាញតាមរយៈបទមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា កំពុងតែកាកកបយ៉ាងខ្លាំងទៅនឹងអាជីពរបស់នាង ជាមួយនឹងការចេញច្រៀងនៅតាមមង្គលការតូច-...
ការស្មោះត្រង់ប្រៀបបាននឹងទឹកដ៏ត្រជាក់សម្រាប់ស្រោចស្រពដំណាំមិនឲ្យស្វិតស្រពោនយ៉ាងណា ជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនក៏យ៉ាងនោះដែរ ។បើយើង...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ លុះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែបុរសជាអ្នកបើកតាក់ស៊ីនោះ ប៉ងចាប់រំលោភ...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា Liverpool បានចាត់ទុក Mbappe និង Neymar ជាជម្រើសមុនគេសម្រាប់ការទិញយកនៅពេលខាងមុខនេះ ។ មិនមែនជាការភ្ញាក់ផ្អើលទេចំពោះអ្នកអានសារព័ត៌មាន The Mill ដែល...
លោក ម៉ាក ឃ្យូបេន (Mark Cuban) ដែលជាមហាសេដ្ឋី វិនិយោគិន និងម្ចាស់ក្រុមហ៊ុន Dallas Mavericks មានទ្រព្យសម្បត្តិសរុបប្រមាណ ៤.១ ប៊ីលានដុល្លារ បើយោងទៅតាមទស្សនាវដ្តី Forbes ហើយលោកបានអះអាងថា...
ខេត្តព្រៃវែង ៖ តាមប្រភពពីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបង្ហោះមុននេះបន្តិច ដែលមានខ្លឹមសារខ្លីថា កាលពីវេលារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងស្រីម្នាក់ដោយសារតែមានជីវភាពក្រលំបាកពេកក៏បានរត់ចោលផ្ទះ ដោយមិនឱ្យឪពុកម្ដាយដឹងនោះទេដើម្បីរក...
ការចាប់ផ្តើមអាជីវកម្មនីមួយៗកើតចេញពីការមានគំនិតអាជីវកម្ម ។ ប្រាកដណាស់ មុនពេលហ៊ានធ្វើឲ្យគំនិតនោះក្លាយទៅជាការពិត អ្នកប្រហែលជាត្រូវដើរសួរអ្នកដទៃជាច្រើន ហើយ...
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា មានករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកជំរិតទារប្រាក់ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០ នាទីយប់...
រាជធានីភ្នំពេញ ៖ លោក អេឡិច ចាន់ត្រា មួយរដូវការម្តងៗរីកមុខណាស់ ត្រូវប៉ាន់តែម្តងនារដូលការដោយលោកជាប្រធានក្រុមចាត់ចែងអ្នកចម្រៀងលេចធ្លោ នៅតាមពិធីជប់លៀងមង្គល...
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុងនោះ ៣ប្រភេទមិន...
មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើត...
រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់ដែលជាមេការសំណង់ និងប្រធានគណនេយ្យខុនដូរ សុខវីឡា ព្រមទាំងអ្នកបើករថយន្ត និងអ្នកបកប្រែម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ...
ព្រៃលិចទឹកតាមដងទន្លេសាប…តាមដងស្ទឹងសង្កែ…ជាជម្រកត្រីពង…នាំគ្នាកាប់ដុត រានយកដីធ្វើជាកម្មសិទ្ធិច្រើនឆ្នាំហើយ…កាប់ដុតរានបែប នេះបានដោយសារតែឃុបឃិត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ប្រាក់រៀលខ្មែរនៅថ្ងៃនេះមានអត្រាប្រែប្រួលក្នុងកម្រិតណា បើធៀបជាមួយប្រាក់បណ្តាប្រទេសមួយចំនួននៅអាមេរិក អឺរ៉ុប និងអាស៊ី ? ដូច្នេះសម្រាប់អ្នកនិយមចាយវាយ...
ប្រជាជនអង់គ្លេសនៅថ្ងៃព្រហស្បត៌នេះនឹងទៅបោះឆ្នោត ដើម្បីជ្រើសតំណាងរាស្ត្រនៅម៉ោងពីររសៀលម៉ោងនៅកម្ពុជា ។ការបោះឆ្នោតនេះនឹងត្រូវគេចងចាំថា ជាការបោះ...